អធិប្បាយពួកឥ្រន្ទិយមានសទ្ធាជាដើម
អធិប្បាយ ពួកឥន្ទ្រិយមានសទ្ធាជាដើម ធម៌ដែលឈ្មោះថា សទ្ធា ព្រោះអត្ថថា ជាហេតុឲ្យជឿ ឬជឿឯង ឬ ត្រឹមតែជាការជឿបុណ្ណោះ ។ សទ្ធានោះ ឈ្មោះថា ឥន្ទ្រិយ ព្រោះអត្ថថា ជាអធិបតី ដោយគ្របសង្កត់ការមិនមានសទ្ធា ។ ម្យ៉ាងទៀត ឈ្មោះថា ឥន្ទ្រិយ ព្រោះគ្រប់គ្រងភាពជាធំជាងធម៌ដទៃ ក្នុងការបង្អោនចិត្តជឿ ជា លក្ខណៈ ។ ឥន្ទ្រិយ គឺសទ្ធា ឈ្មោះថា សទិ្ធន្ទ្រិយ ។ សទ្ធានោះ សម្បសាទនលក្ខណា មានការជ្រះថ្លាជាលក្ខណៈ សម្បក្ខន្ទនលក្ខណា ច ឬមានការស្ទុះទៅជាលក្ខណៈ ។ សទ្ធា កាលកើតឡើង រមែងគ្របសង្កត់នីវរណៈទាំងឡាយ រមែងឲ្យ កិលេសស្ងប់ រមែងឲ្យចិត្តផូរផង់ រមែងធ្វើចិត្តមិនឲ្យល្អក់ ដូចកែវមណី របស់ស្តេចចក្រពត្តិ ដែលធ្វើទឹកឲ្យថ្លាស្អាត ដាក់ក្នុងទឹកហើយ អាចធ្វើឲ្យ ទឹកថ្លា រមែងធ្វើភក់ សារាយ ចក ល្បាប់ឲ្យស្ងប់ រមែងឲ្យទឹកថ្លាស្អាត មិនល្អក់ ដូច្នោះ ។ កុលបុត្តជាយោគាវចរឲ្យទានក្តី សមាទានសីលក្តី ធ្វើ ឧបោសថកម្មក្តី ចម្រើនភាវនាក្តី ដោយចិត្តផូរផង់ គប្បីជ្រាបសទ្ធានោះយ៉ាង នេះមុនថា មានសេចក្តីជ្រះថ្លា ជាលក្ខណៈ ព្រោះហេតុនោះ ទើបព្រះនាគសេនត្ថេរថ្វាយព្រះពរស្តេចមិលិន្ទថា បពិត្រមហារាជ ស្តេចចក្រពត្តិឆ្លងស្ទឹង តូច ព្រមទាំងចតុរង្គិនីសេនា ទឹកនោះប៉ះខ្ទប់ដោយដំរី សេះ រថ និងពល ថ្មើរជើងទាំងឡាយ ក៏ល្អក់ជាល្បាប់ ព្រះរាជាទ្រង់ឆ្លងទៅហើយ ទើបបញ្ជា មនុស្សទាំងឡាយថា នែអ្នក ចូរពួកអ្នកនាំទឹកផឹកមក យើងនឹងផឹកទឹកនោះ