អធិប្បាយពួកអង្គមគ្គមានសម្មាទិដ្ឋិជាដើម
ក្បាលទី 64 · ទំព័រ 388
គប្បីជ្រាបវិគ្គហៈក្នុងបទថា សម្មាទិដ្ឋិ ជាដើម ដូចតទៅនេះ អង្គមគ្គដែលឈ្មោះថា សម្មាទិដ្ឋិ ព្រោះអត្ថថា ឃើញ ។ ឈ្មោះថា សម្មាសង្កប្បៈ ព្រោះអត្ថថា លើកឡើង ។ ឈ្មោះថា សម្មាវាយាម ព្រោះ អត្ថថា ផ្គង ។ ឈ្មោះថា សម្មាសតិ ព្រោះអត្ថថា ប្រាកដ ឈ្មោះថា សម្មាសមាធិ ព្រោះអត្ថថា មិនរវើរវាយ ។ បើពោលដោយវចនត្ថៈ ឈ្មោះ ថា សម្មាទិដ្ឋិ ព្រោះឃើញត្រូវ ឬថា ជាហេតុឲ្យឃើញត្រូវ ។ ឈ្មោះថា សម្មាសង្កប្បៈ ព្រោះត្រិះរិះត្រូវ ឬជាហេតុឲ្យត្រិះរិះត្រូវ ។ ឈ្មោះថា សម្មាវាយាម ព្រោះព្យាយាមត្រូវ ឬថា ជាហេតុឲ្យព្យាយាមត្រូវ ។ ឈ្មោះថា សម្មាសតិ ព្រោះរពឫកត្រូវ ឬថា ជាហេតុឲ្យរពឫកត្រូវ ។ ម្យ៉ាងទៀត គប្បី ជ្រាបវចនត្ថៈរបស់អង្គមគ្គនោះៗ ដោយន័យនេះថា ទិដ្ឋិដែលបណ្ឌិតសរសើរ ហើយ ជាទិដ្ឋិល្អ ឈ្មោះថា សម្មាទិដ្ឋិ ។ ចំណែកធម៌ មានលក្ខណៈ ជាដើម ខ្ញុំបានពោលហើយខាងដើមនុ៎ះឯង ។