អធិប្បាយពួកកម្មបថមានអនភិជ្ឈាជាដើម
ក្បាលទី 64 · ទំព័រ 402
ធម៌ដែលឈ្មោះថា អនភិជ្ឈា ព្រោះមិនសម្លឹងរំពៃ ។ ឈ្មោះថា អព្យាបទ ព្រោះញ៉ាំងសុខតាមផ្លូវកាយ និងសុខតាមផ្លូវចិត្ត ប្រយោជន៍ក្នុង លោកនេះ និងប្រយោជន៍ក្នុងលោកខាងមុខ និងកេរ្តឈ្មោះដែលបានចំពោះ ហើយដោយអានុភាពនៃសេចក្តីល្អ ឲ្យវិនាសទៅ ។ ឈ្មោះថា សម្មាទិដ្ឋិ ព្រោះរមែងឃើញដោយប្រពៃ ឬជាការយល់ឃើញត្រូវ ។ បទថា អនភិជ្ឈា ជាដើមទាំងនោះ ជាឈ្មោះនៃធម៌ មានអលោភៈជាដើមនុ៎ះឯង ។ ធម៌ទាំងនេះ គប្បីជ្រាបថា ក្នុងខាងដើម លោកកាន់យកដោយអំណាចនៃភាពជាមូល ក្នុងទីនេះ គប្បីជ្រាបថា លោកកាន់យកដោយអំណាចនៃកម្មបថ ។