អធិប្បាយយុគលធម៌មានបស្សទិ្ធជាដើម
សេចក្តីស្ងប់កាយ ឈ្មោះថា កាយបស្សទ្ធិ សេចក្តីស្ងប់ចិត្ត ឈ្មោះថា ចិត្តបស្សទ្ធិ ពាក្យថា កាយ ក្នុងពាក្យថា កាយបស្សទ្ធិ នេះ បានដល់ ខន្ធ ៣ មានវេទនាខន្ធជាដើម មួយទៀត បស្សទ្ធិធម៌ទាំង ២ នេះ រួមគ្នា ហើយ គប្បីឃើញថា កាយបស្សទ្ធិ និងចិត្តបស្សទ្ធិ កាយចិត្តទរថវូបសមលក្ខណា មាន ការរម្ងាប់សេចក្តីក្រវល់ក្រវាយ តាមផ្លូវកាយ និងផ្លូវចិត្តជាលក្ខណៈ កាយចិត្តទរថនិម្មទ្ទនរសា មានការកម្ចាត់សេចក្តីក្រវល់ក្រវាយតាមផ្លូវកាយ និង ផ្លូវចិត្តជាកិច្ច កាយចិត្តានំ អបរិប្ផន្ទសីតិភាវបច្ចុប្បដ្ឋានា មានសេចក្តី ត្រជាក់ស្ងប់ មិនក្តៅក្រហាយនៃកាយ និងចិត្តជាអាការប្រាកដ កាយចិត្តបទដ្ឋានា មានកាយ ( ចេតសិក ) និងចិត្តជាហេតុជិត ជាបដិបក្ខចំពោះ កិលេស មានឧទ្ធច្ចៈដែលធ្វើការមិនស្ងប់នៃកាយ និងចិត្ត ។ ការស្រាលនៃកាយ ឈ្មោះថា កាយលហុតា ។ ការស្រាលនៃចិត្ត ឈ្មោះថា ចិត្តលហុតា ។ គប្បីឃើញថា លហុតាទាំង ២ នោះ កាយចិត្តគរុភាវវូបសមលក្ខណា មានការស្ងប់ភាពធ្ងន់នៃកាយ និងចិត្តជាលក្ខណៈ កាយចិត្តគរុភាវនិម្មទ្ទនរសា មានការកម្ចាត់សេចក្តីធ្ងន់កាយ និងចិត្តជាកិច្ច កាយចិត្តានំ អទន្ធតាបច្ចុប្បដ្ឋានា មានការមិនយឺតយូរនៃកាយ និងចិត្តជាអាការប្រាកដ កាយចិត្តបទដ្ឋានា មានកាយ និងចិត្តជាហេតុជិត ជាបដិបក្ខចំពោះ កិលេស មានថីនមិទ្ធៈជាដើម ដែលធ្វើភាពធ្ងន់នៃកាយ និងចិត្ត ។ ការទន់នៃកាយ ឈ្មោះថា កាយមុទុតា ។ ការទន់នៃចិត្ត ឈ្មោះថា ចិត្តមុទុតា ។ គប្បីឃើញថា មុទុតាទាំង ២ នោះ កាយចិត្តថទ្ធភាវវូបសមលក្ខ ណា មានការស្ងប់ការរឹងនៃកាយ និងចិត្តជាលក្ខណៈ កាយចិត្តថទ្ធភាវនិម្មទ្ទនរសា មានការកម្ចាត់ភាពរឹងនៃកាយ និងចិត្តជាកិច្ច