អភិធម្មបិដក និទ្ទេសវារ

ក្បាលទី 64 · ទំព័រ 419

និទ្ទេសវារ ផស្សៈ កើតមានក្នុងសម័យនោះ តើដូចម្តេច ។ ផស្សៈ ការពាល់ត្រូវ ការប៉ះពាល់ ការទង្គុកទង្គិចណា ក្នុងសម័យនោះ នេះផស្សៈ កើតមានក្នុងសម័យនោះ ។ វេទនា កើតមានក្នុងសម័យនោះ តើដូចម្តេច ។ សេចក្តី ឆ្ងាញ់ពិសាប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីសុខប្រព្រឹត្តទៅក្នុងចិត្ត ដែលកើតអំពី សម្ផស្សនៃមនោវិញ្ញាណធាតុ ដ៏សមគួរដល់សេចក្តីឆ្ងាញ់ពិសា និងសេចក្តី សុខនោះ ការទទួលអារម្មណ៍ដ៏ឆ្ងាញ់ពិសា ជាសុខដែលកើតអំពីសម្ផស្សនៃ ចិត្ត វេទនាដ៏ឆ្ងាញ់ពិសា ជាសុខដែលកើតអំពីសម្ផស្សនៃចិត្តណា ក្នុង សម័យនោះ នេះវេទនាកើតមានក្នុងសម័យនោះ ។ សញ្ញា កើតមានក្នុងសម័យនោះ តើដូចម្តេច ។ សញ្ញា សេចក្តីសម្គាល់ ភាពនៃសេចក្តីសម្គាល់ណា ដែលកើតអំពីសម្ផស្សនៃមនោវិញ្ញាណធាតុ ដ៏សមគួរដល់កុសលសញ្ញានោះ ក្នុងសម័យនោះ នេះសញ្ញា កើតមានក្នុងសម័យនោះ ។ ចេតនា កើតមានក្នុងសម័យនោះ តើដូចម្តេច ។ ចេតនា សេចក្តីរិះគិត ភាពនៃការត្រិះរិះណា ដែលកើតអំពីសម្ផស្សនៃមនោវិញ្ញាណធាតុ ដ៏សមគួរដល់កុសលចេតនានោះ ក្នុងសម័យនោះ នេះចេតនាកើតមាន ក្នុងសម័យនោះ ។ ចិត្ត កើតមានក្នុងសម័យនោះ តើដូចម្តេច ។ ចិត្ត សេចក្តី ដឹងអារម្មណ៍ សេចក្តីប្រាថ្នា ហបឫទ័យ ធម្មជាតដ៏ផូរផង់ គឺភវង្គចិត្ត ហៅ ថា មនោ មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណធាតុ ដ៏សមគួរដល់ធម៌ មានផស្សៈជាដើមនោះណា ក្នុងសម័យនោះ នេះ ចិត្ត កើតមានក្នុងសម័យនោះ ។ វិតក្ក កើតមានក្នុងសម័យនោះ តើដូចម្តេច ។ សេចក្តី ត្រិះរិះ ការរិះគិត តម្រិះ ការរំពឹង ការជញ្ជឹង ការលើកឡើងនូវចិត្ត គឺ សម្មាសង្កប្បៈណា ក្នុងសម័យនោះ នេះវិតក្កកើតមានក្នុងសម័យនោះ ។