អដ្ឋកថា និទ្ទេសវារ កាមាវចរកុសល
និទ្ទេសវារ កាមាវចរកុសល ឥឡូវនេះ លោកបំណងនឹងចែកបទ ៥៦ ដែលលើកឡើង កាន់ព្រះបាលី ក្នុងធម្មុទ្ទេសវារទាំងនោះឯង ទើបទ្រង់ផ្តើមនិទ្ទេសវារដោយ ន័យជាដើមថា កតមោ តស្មឹ សមយេ ផស្សោ ហោតិ ផស្សៈ កើតមាន ក្នុងសម័យនោះ តើដូចម្តេច ដូច្នេះ ។ គួរជ្រាបសេចក្តីនេះនៃសំនួរ ក្នុងនិទ្ទេសនោះជាមុនសិន ហើយគប្បី ជ្រាបសេចក្តីក្នុងសំនួរទាំងអស់ដោយន័យនេះថា មហាចិត្តដែលជាអសង្ខារិក សហគតៈដោយសោមនស្ស ជាតិហេតុកៈ ខាងកាមាវចរកុសល កើតឡើង ក្នុងសម័យណា ក្នុងសម័យនោះ ផស្សៈណា ដែលទ្រង់ត្រាស់ថា កើតមាន ផស្សៈនោះ តើដូចម្តេច ។ បទថា យោ តស្មឹ សមយេ ផស្សោ សេចក្តីថា ការប៉ះខ្ទប់ដែល កើតឡើងដោយអំណាចនៃធម៌ដែលប៉ះខ្ទប់ឯណា ការប៉ះខ្ទប់នោះ ក្នុងសម័យ នោះ ។ ពាក្យថា ផស្សៈនេះ ឈ្មោះថា ជាបទសភាវធម៌ ព្រោះសម្តែង សភាវៈរបស់ផស្សៈ ។ បទថា ផុសនា បានដល់ អាការដែលពាល់ត្រូវ ។ បទថា សម្ផុសនា បានដល់ អាការដែលប៉ះខ្ទប់ព្រមគ្នានុ៎ះឯង ទ្រង់បន្ថែម បទឧបសគ្គ ហើយត្រាស់ថា សម្ផុសនា ។ បទថា សម្ផុសិតត្តំ បានដល់ ភាវៈដែលត្រូវប៉ះខ្ទប់ហើយ ។ ក៏ក្នុងនិទ្ទេសវារនេះ មានពាក្យប្រកបសេចក្តី ដូចតទៅ ផស្សៈឯណា រមែងមានដោយអំណាចនៃធម៌ដែលពាល់ត្រូវ ក្នុងសម័យ នោះ កិរិយាដែលប៉ះខ្ទប់ឯណា រមែងមានក្នុងសម័យនោះ កិរិយាដែល ពាល់ត្រូវឯណា រមែងមានក្នុងសម័យនោះ ការពាល់ត្រូវឯណា រមែងមាន ក្នុងសម័យនោះ ។ ម្យ៉ាងទៀត ផស្សៈឯណា រមែងមានដោយអំណាចនៃ ធម៌ដែលប៉ះខ្ទប់ក្នុងសម័យនោះ ដោយបរិយាយដទៃ ទ្រង់ត្រាស់ហៅថា ផុសនា ( ការពាល់ត្រូវ ) សម្ផុសនា ( ការប៉ះពាល់ ) សម្ផុសិតត្តា ( ការទង្គុកទង្គិច ) សភាវៈនេះ ឈ្មោះថា ផស្សៈ រមែងមានក្នុងសម័យ នោះ ។