អធិប្បាយវេទនានិទ្ទេសជាដើម

ក្បាលទី 64 · ទំព័រ 441

អ ធិ ឬ ( ា យ វេទនានិទ្ទេសជាដើម [ ១៨-៧៣ ] ក្នុងបទថា យំ តស្មឹ សមយេ នេះ ព្រះមានព្រះភាគ ទ្រង់ផ្តើមពាក្យជាដើមថា វេទនាក្នុងសម័យនោះ ដូចម្តេច ដូច្នេះក៏ពិតមែន ទោះបីជាយ៉ាងនោះ ក៏ត្រាស់ពាក្យថា យំ ដោយអំណាចនៃបទថា សាតៈ ( សេចក្តីឆ្ងាញ់ពិសា ) វេទនាដែលគួរ ដែលសមដល់សេចក្តីឆ្ងាញ់ពិសា នោះ ត្រាស់ហៅថា តជ្ជា ក្នុងបទថា តជ្ជាមនោវិញ្ញាណធាតុសម្ផស្សជំ នេះ ។ ពិតហើយ តជ្ជា សព្ទនេះ មានអត្ថថា សមគួរក៏មាន ដូចព្រះ តម្រាស់ ( ក្នុងមជ្ឈិមនិកាយ ឧបរិបណ្ណាសក ) ថា សមគួរដល់សេចក្តី សុខដែលជាទីត្រេកអរនោះ ពិតហើយ តជ្ជាសព្ទនេះ តជ្ជំ តស្សារុប្បំ កថំ មន្តេតិ អ្នកផងតែងប្រឹក្សាពាក្យដែលកើតអំពីអំពើនោះ សមគួរដល់អំពើ នោះ ដូច្នេះ ។ ម្យ៉ាងទៀត ដែលឈ្មោះថា តជ្ជា ព្រោះកើតអំពីអារម្មណ៍ មានរូបារម្មណ៍ជាដើមទាំងនោះឯង កើតអំពីបច្ច័យនៃសេចក្តីសុខនេះ ។ ឈ្មោះថា ធាតុ ព្រោះអត្ថថា មិនមែនសត្វ ធាតុ គឺមនោវិញ្ញាណ ព្រោះហេតុនោះ ទើបឈ្មោះថា មនោវិញ្ញាណធាតុ ។ សេចក្តីត្រេកអរណា កើតអំពីសម្ផស្ស ឬកើតក្នុងសម្ផស្ស ព្រោះហេតុនោះ សេចក្តីត្រេកអរនោះ ឈ្មោះថា សម្ផស្សជៈ ។ ឈ្មោះថា ចេតសិក ព្រោះអាស្រ័យចិត្ត ។ ឈ្មោះថា សាតៈ ព្រោះអត្ថថា គាប់ចិត្ត ។ មានអធិប្បាយថា សេចក្តីត្រេកអរផ្លូវចិត្តណា ដែលកើតអំពីសម្ផស្សនៃមនោវិញ្ញាណធាតុ ដែលសមគ្នាដោយអត្ថ ដូច ពោលហើយក្នុងសម័យនោះ សេចក្តីត្រេកអរផ្លូវចិត្តនេះ ឈ្មោះថា វេទនា មានក្នុងសម័យនោះ ។ គប្បីជ្រាបការប្រកបពាក្យទាំងពួង ដោយប្រការ ដូច្នេះ ។ ឥឡូវនេះ ក្នុងបទថា ចេតសិកំ សុខំ ជាដើម ព្រះមានព្រះភាគទ្រង់ បដិសេធសេចក្តីសុខតាមផ្លូវកាយដោយបទថា ចេតសិក ទ្រង់បដិសេធទុក្ខ តាមផ្ល