អត្ថរបស់ អារម្ភ សព្ទ
មហាវារវគ្គ ) ជាដើមថា ម្នាលភិក្ខុទាំងឡាយ សេចក្តីព្យាយាមណា ប្រព្រឹត្តទៅក្នុងកាយ សេចក្តីព្យាយាមនោះ ជាវីរិយសម្ពោជ្ឈង្គ ១ សេចក្តី ព្យាយាមណាប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីព្យាយាមនោះ ជាវីរិយសម្ពោជ្ឈង្គ ១ រមែងមកកាន់ឧទ្ទេស ដោយប្រការដូច្នេះ ក៏មិនឈ្មោះថា ប្រព្រឹត្តទៅផ្លូវកាយ ដូចកាយវិញ្ញាណ ។ ដើម្បីសម្តែងថា វីរិយៈនោះ ប្រព្រឹត្តទៅតាមផ្លូវ ចិត្តតែម្យ៉ាង ទើបត្រាស់ថា ចេតសិកោ ។ ពាក្យថា វីរិយារម្ភោ បានដល់ ការផ្តើម ពោល គឺសេចក្តីព្យាយាម ។ ដោយបទថា វីរិយារម្ភោ នេះ លោកបដិសេធការផ្តើមសេចក្តីព្យាយាមដ៏សេស ។ ពិតហើយ អារម្ភ សព្ទនេះ មកក្នុងអត្ថមិនមែនតិច គឺ កម្ម អាបត្តិ កិរិយា វីរិយៈ ហឹសា វិកោបន ( ការព្រាត់ប្រាស ) ។ ពិតហើយ មកក្នុងអត្ថថា កម្ម ដូចក្នុងប្រយោគជាដើមថា យំកិញ្ចិ ទុក្ខំ សម្ភោតិ សព្វំ អារម្ភបច្ចយា អារម្ភានំ និរោធេន នត្ថិ ទុក្ខស្ស សម្ភវោ ទុក្ខនីមួយទាំងអស់តែងកើតឡើងព្រោះព្យាយាម ( កម្ម ) ជាបច្ច័យ ការមិន កើតឡើងនៃទុក ្ខព្រោះរលត់នូវព្យាយាម ដូច្នេះ ។ មកក្នុងអត្ថថា អាបត្តិ ដូចក្នុងប្រយោគជាដើមថា អារម្ភតិ ច វិប្បដិសារី ច ហោតិ រមែងប្រារព្ធ ( ត្រូវអាបត្តិ ) ផង មានសេចក្តីក្តៅក្រហាយ ផង ដូច្នេះ ។ មកក្នុងអត្ថថា កិរិយា មានការបោះបង្គោលបូជាយញ្ញជាដើម ដូចក្នុង ប្រយោគជាដើមថា មហាយញ្ញា មហារម្ភា ន តេ ហោន្តិ មហប្ផលា ការបូជាធំមានកិច្ចដែលត្រូវធ្វើច្រើន ការបូជាធំទាំងនោះ មិនមានផលឡើយ ដូច្នេះ ។ មកក្នុងអត្ថថា វីរិយៈ ដូចក្នុងប្រយោគជាដើមថា អារម្ភថ និក្កមថ យុញ្ជថ ពុទ្ធសាសនេ អ្នកទាំងឡាយ ចូរប្រារព្ធ ចូរប្រឹងប្រែង ចូរប្រកប ព្យាយាមក្នុងពុទ្ធសាសន