អភិធម្មបិដក កោដ្ឋាសវារ

ក្បាលទី 64 · ទំព័រ 471

កោដ្ឋសវារ ខន្ធ ៤ កើតមានក្នុងសម័យនោះ អាយតនៈ ២ ធាតុ ២ អាហារ ៣ ឥន្ទ្រិយ ៨ ឈានប្រកបដោយអង្គ ៥ មគ្គប្រកបដោយអង្គ ៥ ពល ៧ ហេតុ ៣ ផស្សៈ ១ វេទនា ១ សញ្ញា ១ ចេតនា ១ ចិត្ត ១ វេទនាខន្ធ ១ សញ្ញាខន្ធ ១ សង្ខារខន្ធ ១ វិញ្ញាណក្ខន្ធ ១ មនាយតនៈ ១ មនិន្ទ្រិយ ១ មនោវិញ្ញាណធាតុ ១ ធម្មាយតនៈ ១ ធម្មធាតុ ១ កើតមាន ក្នុងសម័យនោះ ឬពួកអរូបធម៌ដទៃណា ដែលកើតឡើងដោយអាស្រ័យហេតុ កើតមានក្នុងសម័យនោះ នេះពួកធម៌ជាកុសល ។ ខន្ធ ៤ កើតមានក្នុងសម័យនោះ តើដូចម្តេច ។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ ។ វេទនាខន្ធ កើតមានក្នុងសម័យនោះ តើដូចម្តេច ។ សេចក្តីឆ្ងាញ់ពិសាប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីសុខប្រព្រឹត្តទៅក្នុង ចិត្ត ការទទួលអារម្មណ៍ដ៏ឆ្ងាញ់ពិសាជាសុខ ដែលកើតអំពីសម្ផស្សនៃចិត្ត វេទនាដ៏ឆ្ងាញ់ពិសាជាសុខ ដែលកើតអំពីសម្ផស្សនៃចិត្តណា ក្នុងសម័យនោះ នេះវេទនាខន្ធកើតមានក្នុងសម័យនោះ ។ សញ្ញាខន្ធ កើតមានក្នុងសម័យ នោះ តើដូចម្តេច ។ សញ្ញា សេចក្តីសម្គាល់ សេចក្តីចាំបានណា ក្នុងសម័យ នោះ នេះសញ្ញាខន្ធ កើតមានក្នុងសម័យនោះ ។ សង្ខារក្ខន្ធ កើតមានក្នុង សម័យនោះ តើដូចម្តេច ។ ផស្សៈ ចេតនា វិតក្ក វិចារៈ បីតិ ឯកគ្គតា របស់ចិត្ត សទ្ធ្រិន្ទិយ វីរិយ្រិន្ទិយ សតិន្ទ្រិយ សមាធ្រិន្ទិយ បញ្ញ្រិន្ទិយ ជីវិត្រិន្ទិយ សម្មាទិដ្ឋិ សម្មាសង្កប្បៈ សម្មាវាយាមៈ សម្មាសតិ សម្មាសមាធិ សទ្ធាពល វីរិយពល សតិពល សមាធិពល បញ្ញាពល ហិរិពល ឱត្តប្បពល អលោភៈ អទោសៈ អមោហៈ អនភិជ្ឈា អព្យាបាទ សម្មាទិដ្ឋិ ហិរិ ឱត្តប្បៈ សេចក្តីស្ងប់កាយ សេចក្តីស្ងប់ចិត្ត សេចក្តីស្រាលកាយ សេចក្តីស្រាលចិត្ត សេចក្តីទន់កាយ សេចក្តីទន់