អដ្ឋកថា កោដ្ឋាសវារ

ក្បាលទី 64 · ទំព័រ 486

កោដ្ឋាសវារ [ ៧៤-៩៨ ] ឥឡូវនេះ ព្រះមានព្រះភាគ ទ្រង់ផ្តើមសង្គហវារៈដោយ ពាក្យជាដើមថា តស្មឹ ខោ បន សមយេ ចត្តារោ ខន្ធា ហោន្តិ ។ សង្គហវារៈនោះមាន ៣ យ៉ាង គឺឧទ្ទេសវារៈ និទ្ទេសវារៈ និងបដិនិទ្ទេសវារៈ ។ បណ្តាសង្គហវារៈទាំង ៣ នោះ វារៈដែលមានពាក្យជាដើម យ៉ាង នេះថា តស្មឹ ខោ បន សមយេ ចត្តារោ ខន្ធា ដូច្នេះ គប្បីជ្រាបថា ជាឧទ្ទេសវារៈ ។ វារៈដែលមានពាក្យជាដើមថា កតមេ តស្មឹ សមយេ ចត្តារោ ខន្ធា ដូច្នេះ គប្បីជ្រាបថា ជានិទ្ទេសវារៈ ។ វារៈដែលមាន ពាក្យជាដើមថា កតមោ តស្មឹ សមយេ វេទនាក្ខន្ធោ ដូច្នេះ គប្បីជ្រាប ថា ជាបដិនិទ្ទេសវារៈ ។ បណ្តាវារៈទាំងនោះ ក្នុងឧទ្ទេសវារៈ មាន ២៣ កោដ្ឋាស មានពាក្យ ថា ចត្តារោ ខន្ធា ជាដើម គប្បីជ្រាបសេចក្តីនៃកោដ្ឋាសទាំងនោះដូចតទៅ កាមាវចរមហាកុសលចិត្តដួងទី ១ រមែងកើតឡើងក្នុងសម័យណា ក្នុង សម័យនោះ ធម៌ទាំងឡាយ ៥០ ជាង ដែលមកក្នុងព្រះបាលីកើតឡើងជា ចំណែកប្រកបរបស់ចិត្ត វៀរយេវាបនកធម៌ កាលប្រមូលចូលគ្នាទាំងអស់ ជាខន្ធ ៤ ដោយអត្ថថា ជាគំនរ ។ ជាអាយតនៈ ២ បុណ្ណោះ ដោយអត្ថថា ជាទី-តតាមដែលពោលមកហើយខាងដើម ។ ជាធាតុ ២ ប៉ុណ្ណោះ ដោយអត្ថថា ជាសភាវៈ ដោយអត្ថថា ជាសភាវៈទទេ ដោយអត្ថថា មិន មែនសត្វ ។ ក្នុងធម៌ជាង ៥០ នេះ ធម៌ ៣ យ៉ាងប៉ុណ្ណោះ ជាអាហារ ដោយអត្ថថា នាំមក ពោល គឺជាបច្ច័យ ធម៌ដ៏សេស មិនជាអាហារ ។ សួរថា ធម៌ទាំង ៣ យ៉ាងនោះ មិនជាបច្ច័យដល់គ្នានិងគ្នាឬ ឬថា មិន ជាបច្ច័យដល់រូបដែលមានធម៌នោះ ជាសមុដ្ឋានឬ ឆ្លើយថា មិនជាបច្ច័យក៏ មិនមែន តែធម៌ទាំងនេះ រមែងជាបច្ច័យដោយប្រការនោះក៏បាន រមែងជាបច្ច័យ ដោយប្រការដទៃក៏បាន ព្រោះហេតុនោះ កាលធម៌ទាំងនោះជាបច្ច័យ សូម្បីមាននៅ ក៏រម