អភិធម្មបិដក សុញ្ញតវារ
សុញ្ញតវារ ពួកធម៌កើតមានក្នុងសម័យនោះ ពួកខន្ធ ពួកអាយតនៈ ពួក ធាតុ ពួកអាហារ ពួកឥន្ទ្រិយ ឈាន មគ្គ ពួកពល ពួកហេតុ ផស្សៈ វេទនា សញ្ញា ចេតនា ចិត្ត វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ មនាយតនៈ មនិន្ទ្រិយ មនោវិញ្ញាណធាតុ ធម្មាយតនៈ ធម្មធាតុកើតមាន ក្នុងសម័យនោះ ឬថា ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យ ហេតុ កើតមានក្នុងសម័យនោះ នេះពួកធម៌ជាកុសល ។ ពួកធម៌ កើតមានក្នុងសម័យនោះ តើដូចម្តេច ។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ នេះពួកធម៌កើតមានក្នុងសម័យនោះ ។ ពួកខន្ធ កើតមានក្នុងសម័យនោះ តើដូចម្តេច ។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ នេះពួកខន្ធកើតមានក្នុងសម័យនោះ ។ ពួកអាយតនៈ កើតមានក្នុងសម័យនោះ តើដូចម្តេច ។ មនាយតនៈ ធម្មាយតនៈ នេះពួកអាយតនៈកើតមានក្នុងសម័យនោះ ។ ពួកធាតុ កើតមានក្នុងសម័យនោះ តើដូចម្តេច ។ មនោវិញ្ញាណធាតុ ធម្មធាតុ នេះពួកធាតុកើតមានក្នុងសម័យនោះ ។ ពួកអាហារកើតមានក្នុងសម័យនោះ តើដូចម្តេច ។ ផស្សាហារ មនោសព្ចោតនាហារ វិញ្ញាណាហារ នេះពួកអាហារ កើតមាន ក្នុងសម័យនោះ ។ ពួកឥន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច ។ សទិ្ធន្ទ្រិយ វីរិយ្រិន្ទិយ សតិន្ទ្រិយ សមាធ្រិន្ទិយ បញ្ញ្រិន្ទិយ មនិន្ទ្រិយ សោមនស្សិន្ទ្រិយ ជីវិត្រិន្ទិយ នេះពួកឥន្ទ្រិយកើតមានក្នុងសម័យនោះ ។ ឈាន កើតមានក្នុងសម័យនោះ តើដូចម្តេច ។ វិតក្ក វិចារៈ បីតិ សុខ ឯកគ្គតារបស់ចិត្ត នេះឈានកើតមានក្នុងសម័យនោះ ។