អដ្ឋកថា សុញ្ញតវារ បឋមចិត្ត

ក្បាលទី 64 · ទំព័រ 496

សុញ្ញតវារ បឋមចិត្ត [ ៩៩-១២៤ ] ឥឡូវនេះ ព្រះមានព្រះភាគទ្រង់ផ្តើមសុញ្ញតវារ មាន ពាក្យថា តស្មឹ ខោ បន សមយេ ធម្មា ហោន្តិ ដូច្នេះ ។ សុញ្ញតវារ នោះ កំណត់ ២ យ៉ាង គឺឧទ្ទេស និងនិទ្ទេស ។ បណ្តាវារៈទាំងនោះ ក្នុងឧទ្ទេសវាររួមជាមួយពាក្យថា ធម្មា ហោន្តិ នេះផង មាន ២៤ កោដ្ឋាស ។ ក្នុងកោដ្ឋាសទាំងអស់ លោកមិនបានពោលកំណត់រាប់ថា មាន ៤ មាន ២ និងមាន ៣ ។ ព្រោះហេតុអ្វី ព្រោះកំណត់ក្នុងសង្គហវារ ហើយ ។ ដ្បិតថា ធម៌ទាំងឡាយដែលកំណត់ទុកក្នុងសង្គហវារនោះឯង លោកក៏ពោលក្នុងសុញ្ញតវារនេះ ។ ពិតហើយ សុញ្ញតវារនេះ រមែងមិនបាន សត្វ ឬសភាវៈ ឬអត្តា ។ ធម៌ទាំងឡាយ ត្រាស់ដើម្បីសម្តែងសុញ្ញតា ( ភាពទទេ ) នេះថា ធម៌ទាំងនេះត្រឹមតែជាធម៌ មិនមានខ្លឹមសារ មិនជាធំ ។ ព្រោះហេតុនោះ ក្នុងឧទ្ទេសវារនេះ គប្បីជ្រាបសេចក្តីយ៉ាងនេះថា ក្នុងសម័យ ណា កាមាវចរមហាកុសលចិត្តដួងទី ១ កើតឡើង ក្នុងសម័យនោះ ធម៌ ច្រើនជាង ៥០ ដែលកើតឡើងដោយអង្គប្រកបរបស់ចិត្ត ជាធម៌នោះឯង ដោយអត្ថថា ជាសភាវៈ មិនមែនអ្វីៗ ដទៃ គឺមិនមែនសត្វ មិនមែនភាវៈ មិនមែនជីវៈ មិនមែនបុរស មិនមែនបុគ្គល ។ មួយទៀត ធម៌នោះ រមែង ឈ្មោះថា ខន្ធនោះឯង ដោយអត្ថថា ជាគំនរ ។ ក្នុងបទទាំងពួង គប្បីជ្រាប ការប្រកបសេចក្តី ដោយន័យដែលមានក្នុងកាលមុននុ៎ះឯង ព្រោះអង្គឈាន ដទៃអំពីឈាន ឬថា អង្គមគ្គដទៃ អំពីមគ្គមិនមាន ហេតុនោះ ទើបក្នុង ទីនេះ ព្រះមានព្រះភាគត្រាស់ថា ឈានំ ហោតិ មគ្គោ ហោតិ ឈាន កើតមាន មគ្គកើតមាន ដូច្នេះ ។ ពិតហើយ ដែលឈ្មោះថា ឈាន ព្រោះ អត្ថថា ចូលទៅសម្លឹង ដែលឈ្មោះថា មគ្គ ព្រោះអត្ថថា ជាហេតុ ។ សត្វ ឬភាវៈណានីមួយដទៃ មិនមាន ព្រោះហេតុនោះ គប្បីប្រកបសេចក្តីក្នុងបទ