អភិធម្មបិដក ទុតិយចិត្តជាដើម

ក្បាលទី 64 · ទំព័រ 498

ទុតិយចិត្តជាដើម ពួកធម៌ជាកុសល តើដូចម្តេច ។ ចិត្ត ជាកាមាវចរកុសល ច្រឡំដោយសោមនស្ស ប្រកបដោយញាណ ប្រកបដោយសង្ខារ មានរូប ជាអារម្មណ៍ក្តី ។ បេ ។ មានធម៌ជាអារម្មណ៍ក្តី ឬប្រារព្ធតែអារម្មណ៍ណាមួយ ហើយកើតឡើងក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ ។ បេ ។ សេចក្តីមិនរាយមាយ ក៏កើតមាន ។ បេ ។ នេះពួកធម៌ជាកុសល ។ បេ ។ ទុតិយចិត្ត ចប់ ពួកធម៌ជាកុសល តើដូចម្តេច ។ ចិត្ត ជាកាមាវចរកុសល ច្រឡំដោយសោមនស្ស ប្រាសចាកញាណ មានរូបជាអារម្មណ៍ក្តី ។ បេ ។ មានធម៌ជាអារម្មណ៍ក្តី ឬប្រារព្ធតែអារម្មណ៍ណាមួយ ហើយកើតឡើងក្នុង សម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ វេទនា សញ្ញា ចេតនា ចិត្ត វិតក្ក វិចារៈ បីតិ សុខ ឯកគ្គតារបស់ចិត្ត សទ្ធ្រិន្ទិយ វីរិយ្រិន្ទិយ សតិន្ទ្រិយ សមាធ្រិន្ទិយ មនិន្ទ្រិយ សោមនស្សិន្ទ្រិយ ជីវិត្រិន្ទិយ សម្មាសង្កប្បៈ សម្មាវាយាមៈ សម្មាសតិ សម្មាសមាធិ សទ្ធាពល វីរិយពល សតិពល សមាធិពល ហិរិពល ឱត្តប្បពល អលោភៈ អទោសៈ អនភិជ្ឈា អព្យាបាទ ហិរិ ឱត្តប្បៈ សេចក្តីស្ងប់កាយ សេចក្តីស្ងប់ចិត្ត សេចក្តីស្រាលកាយ សេចក្តីស្រាលចិត្ត សេចក្តីទន់កាយ សេចក្តីទន់ចិត្តក ាយគួរដល់ការងារ ចិត្តគួរដល់ការងារ សេចក្តីស្ទាត់កាយ សេចក្តីស្ទាត់ ចិត្ត សេចក្តីត្រង់កាយ សេចក្តីត្រង់ចិត្ត សតិ សមថៈ សេចក្តីផ្គងឡើង សេចក្តីមិនរាយមាយ កើតមានក្នុងសម័យនោះ ឬថា អរូបធម៌ដទៃណាដែល កើតឡើងព្រោះអាស្រ័យហេតុ ក៏កើតមាន ក្នុងសម័យនោះ នេះពួកធម៌ជា កុសល ។