អដ្ឋកថា ទុតិយចិត្តជាដើម

ក្បាលទី 64 · ទំព័រ 506

ទុតិយចិត្ត ឥឡូវនេះ ដើម្បីសម្តែងមហាកុសលចិត្ត មានចិត្តដួងទី ២ ជាដើម ទើបផ្តើមពាក្យជាដើមថា កតមេ ធម្មា ដូច្នេះទៀត ។ សូម្បីក្នុង ចិត្តទាំងអស់នោះ គប្បីជ្រាបមហាវារៈមួយដួងៗ ៣ វារៈ ដោយន័យដែល ពោលមកហើយ ក្នុងបឋមចិត្ត និងមិនមែនមហាវារៈតែម្យ៉ាងបុណ្ណោះ សូម្បី អត្ថនៃបទទាំងពួង ដែលដូចពាក្យដែលពោលក្នុងបឋមចិត្តក ៏គប្បីជ្រាប ដោយន័យដែលពោលហើយដូចគ្នា ។ ព្រោះថា ខាងមុខអំពីនេះទៅ ខ្ញុំនឹង ពណ៌នាបទតាមលំដាប់នោះឯង គប្បីជ្រាបវិនិច្ឆ័យក្នុងនិទ្ទេសនៃចិត្តដួងទី ២ មុន ។ ពាក្យថា សសំខារេន នេះបុណ្ណោះ ជាពាក្យមិនធ្លាប់អធិប្បាយ ។ បទថា សសំខារេន នោះ មានអធិប្បាយដូចតទៅនេះ ធម៌ដែលឈ្មោះថា សសំខារ ព្រោះប្រព្រឹត្តទៅជាមួយនឹងសង្ខារ អធិប្បាយថា មានការដឹកនាំ នោះ គឺមានការប្រកប មានឧបាយ មានពួកនៃបច្ច័យ ។ ពិតហើយ មហាកុសលចិត្តដួងទី ១ រមែងកើតឡើងដោយពួកនៃបច្ច័យ មានអារម្មណ៍ ជាដើមឯណា ចិត្តដួងទី ២ នេះ ក៏រមែងកើតឡើងដោយពួកនៃបច្ច័យដោយ មានការប្រកប មានឧបាយនោះដូចគ្នា ។ គប្បីជ្រាបការកើតឡើងនៃចិត្តដួងទី ២ នោះ យ៉ាងនេះថា ភិក្ខុរូបខ្លះ ក្នុងធម្មវិន័យនេះ អាស្រ័យនៅក្នុងទីបំផុតនៃវិហារ កាលដល់វេលាបោស លានព្រះចេតិយ ឬដល់វេលាបម្រើព្រះថេរៈ ឬដល់ថ្ងៃស្តាប់ធម៌ ក៏គិតថា កាលអញទៅហើយត្រឡប់មក នឹងឆ្ងាយណាស់ អញនឹងមិនទៅ ដូច្នេះ ហើយគិតតទៅទៀតថា ឈ្មោះថា ការដែលភិក្ខុមិនទៅបោសលានព្រះ ចេតិយ មិនទៅបម្រើព្រះថេរៈ ឬមិនទៅស្តាប់ធម៌ មិនសមគួរ អញនឹងទៅ ដូច្នេះ ទើបទៅ ។ កុសលចិត្តដែលកើតឡើងដល់ភិក្ខុនោះ ដោយសេចក្តី ព្យាយាមរបស់ខ្លួនឯងយ៉ាងនេះ ឬដល់ភិក្ខុដែលត្រូវបុគ្គលដទៃពោលប្រៀន ប្រដៅ សម្តែងទោសក្នុងការមិនធ្វើ និងអ