ឆដ្ឋចិត្តជាដើម
ក្បាលទី 64 · ទំព័រ 511
[ ១៣៤-១៣៨ ] គប្បីជ្រាបចិត្តដួងទី ៦ ទី ៧ ទី ៨ ដោយន័យដែល ពោលហើយក្នុងចិត្តដួងទី ២ ទី ៣ ទី ៤ នុ៎ះឯង ។ ក្នុងចិត្តដួងទី ៦ ទី ៧ ទី ៨ ទាំងនេះ មានត្រឹមតែការផ្លាស់វេទនា និងមិនមានបីតិ ។ ពាក្យដ៏ សេស ជាមួយនឹងន័យនៃការកើតឡើងក៏យ៉ាងនោះដូចគ្នា ។ សូម្បីក្នុងវេលា បរិកម្ម ករុណា និងមុទិតា ការកើតឡើងនៃចិត្តទាំងនេះ លោកបានទទួល យល់ព្រមហើយ ក្នុងមហាអដ្ឋកថានោះឯង ។ ចិត្តទាំងនេះ ឈ្មោះថា កាមាវចរកុសលចិត្ត ៨ ដួង ។ ឆដ្ឋចិត្តជាដើម ចប់