បុញ្ញកិរិយាវត្ថុជាដើម
កាមាវចរកុសលចិត្តទាំងអស់នោះ បណ្ឌិតគប្បីសម្តែងដោយបុញ្ញកិរិយាវត្ថុ ១០ ប្រការ ។ សួរថា សម្តែងដូចម្តេច ។ ឆ្លើយថា បុញ្ញកិរិយាវត្ថុ ១០ គឺទានមយៈ បុញ្ញកិរិយាវត្ថុសម្រេចដោយទាន ១ សីលមយៈ បុញ្ញកិរិយាវត្ថុសម្រេចដោយសីល ១ ភាវនាមយៈ បុញ្ញកិរិយាវត្ថុសម្រេចដោយ ភាវនា ១ អបចិតិសហគតៈ បុញ្ញកិរិយាវត្ថុដែលសហគតៈដោយការឱន លំទោន ១ វេយ្យាវច្ចសហគតៈ បុញ្ញកិរិយាវត្ថុដែលសហគតៈដោយការ ខ្វល់ខ្វាយ ១ បត្តានុប្បទានៈ បុញ្ញកិរិយាវត្ថុ គឺការផ្សាយចំណែកបុណ្យ ១ អព្ភានុមោទនៈ បុញ្ញកិរិយាវត្ថុ គឺការអនុមោទនា ១ ទេសនាមយៈ បុញ្ញកិរិយាវត្ថុសម្រេចដោយការសម្តែងធម៌ ១ សវនមយៈ បុញ្ញកិរិយាវត្ថុ សម្រេចដោយការស្តាប់ធម៌ ១ ទិដ្ឋុជុកម្ម បុញ្ញកិរិយាវត្ថុ គឺការធ្វើទិដ្ឋិឲ្យត្រ ង់ ១ ។ បណ្តាបុញ្ញកិរិយាវត្ថុទាំងនោះ ទាននុ៎ះឯង ឈ្មោះថា ទានមយ ការធ្វើ បុណ្យនោះផង ជាវត្ថុ ( គឺទីតាំង ) នៃអានិសង្សទាំងឡាយនោះៗ ផង ព្រោះហេតុនោះ ទើបឈ្មោះថា បុញ្ញកិរិយាវត្ថុ ។ ក្នុងបុញ្ញកិរិយាវត្ថុ សូម្បី ដ៏សេសក៏ន័យនេះឯង ។ បណ្តាបុញ្ញកិរិយាវត្ថុទាំងនោះ កាលបុគ្គលឲ្យវត្ថុនោះៗ បណ្តាបច្ច័យ ៤ មានចីវរជាដើម ឬបណ្តាអារម្មណ៍ ៦ មានរូបារម្មណ៍ជាដើម ឬក្នុងទានវត្ថុ ១០ មានបាយជាដើម ចេតនាដែលប្រព្រឹត្តទៅក្នុងកាលទាំង ៣ គឺក្នុងកាល ខាងដើមបន្ទាប់អំពីការកើតឡើងនៃវត្ថុនោះៗ ១ ក្នុងកាលបរិច្ចាគ ១ ក្នុង ការតាមរពឫកដល់ដោយចិត្តសោមនស្ស ក្នុងកាលខាងក្រោយ ១ ឈ្មោះថា បុញ្ញកិរិយាវត្ថុសម្រេចដោយទាន ។ ចេតនាដែលប្រព្រឹត្តទៅរបស់បុគ្គលអ្នកសមាទានសីល ៥ ឬសីល ៨ ឬសីល ១០ ឬរបស់អ្នកទៅកាន់វិហារដោយគិតថា អញនឹងបួសក្តី កំពុង បួសក្តី ញ៉ាំងមនោរថឲ្យដល