អភិធម្មបិដក រូបាវចរកុសល ចតុក្កនយ

ក្បាលទី 64 · ទំព័រ 524

រូបវចរកុសល ចតុក្កន័យ ពួកធម៌ជាកុសល តើដូចម្តេច ។ បុគ្គលចម្រើននូវមគ្គដើម្បី ទៅកើតក្នុងរូបភព បានស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ ទាំងឡាយ ហើយបានដល់នូវបឋមជ្ឈាន ឈ្មោះបឋវីកសិណ ប្រកបដោយ វិតក្ក ប្រកបដោយវិចារៈ មានបីតិ និងសុខ ដែលកើតអំពីសេចក្តីស្ងាត់នោះ ក្នុងសម័យណា ផស្សៈ កើតមានក្នុងសម័យនោះ ។ បេ ។ សេចក្តីមិនរាយ មាយកើតមាន ។ បេ ។ នេះពួកធម៌ជាកុសល ។ ពួកធម៌ជាកុសល តើដូចម្តេច ។ បុគ្គលចម្រើននូវមគ្គដើម្បី ទៅកើតក្នុងរូបភព បានដល់ ទុតិយជ្ឈាន ឈ្មោះបឋវីកសិណ ជាធម្មជាតក ើតមានក្នុងសន្តាននៃខ្លួន មានសភាពជាចិត្តខ្ពស់ឯក គ្មានវិតក្ក គ្មានវិចារៈ មានតែបីតិ និងសុខដែលកើតអំពីសមាធិ គឺបឋមជ្ឈាន ព្រោះស្ងប់រម្ងាប់នៃ វិតក្ក និងវិចារៈ ក្នុងសម័យណា ផស្សៈក៏កើតមានក្នុងសម័យនោះ វេទនា សញ្ញា ចេតនា ចិត្ត បីតិ សុខ ឯកគ្គតារបស់ចិត្ត សទ្ធ្រិន្ទិយ វីរិយ្រិន្ទិយ សតិន្ទ្រិយ សមាធ្រិន្ទិយ បញ្ញ្រិន្ទិយ មនិន្ទ្រិយ សោមនស្សិន្ទ្រិយ ជីវិត្រិន្ទិយ សម្មាទិដ្ឋិ សម្មាវាយាមៈ ។ បេ ។ សេចក្តីផ្គងឡើង សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ ឬថា ពួកអរូបធម៌ដទៃណាដែលកើតឡើងព្រោះ អាស្រ័យហេតុ ក៏កើតមានក្នុងសម័យនោះ នេះពួកធម៌ជាកុសល ។ បេ ។ ខន្ធ ៤ កើតមានក្នុងសម័យនោះ អាយតនៈ ២ ធាតុ ២ អាហារ ៣ ឥន្ទ្រិយ ៨ ឈានប្រកបដោយអង្គ ៣ មគ្គប្រកបដោយអង្គ ៤ ពល ៧ ហេតុ ៣ ផស្សៈ ១ ។ បេ ។ ធម្មាយតនៈ ១ ធម្មធាតុ ១ កើតមាន ក្នុងសម័យនោះ ឬថា ពួកអរូបធម៌ដទៃណា ដែលកើតឡើង ព្រោះ អាស្រ័យហេតុ ក៏កើតមានក្នុងសម័យនោះ នេះពួកធម៌ជាកុសល ។ បេ ។