ឧបេក្ខា ១០ យ៉ាង

ក្បាលទី 64 · ទំព័រ 551

ឧបេក្ខា ១០ យ៉ាង ឧបេក្ខាមាន ១០ យ៉ាង គឺ ឆឡង្គុបេក្ខា ឧបេក្ខារបស់ព្រះខីណាស្រព ១ ព្រហ្មវិហារុបេក្ខា ឧបេក្ខាក្នុងព្រហ្មវិហារ ១ ពោជ្ឈង្គុបេក្ខា ឧបេក្ខា ក្នុងសម្ពោជ្ឈង្គ ១ វីរិយុបេក្ខា ឧបេក្ខា គឺសេចក្តីព្យាយាម ១ សង្ខារុបេក្ខា ឧបេក្ខាក្នុងឈាន និងវិបស្សនា ១ វេទនុបេក្ខា ឧបេក្ខាវេទនា ១ វិបស្សនុបេក្ខា ឧបេក្ខាក្នុងវិបស្សនា ១ តត្រមជ្ឈត្តុបេក្ខា តត្រមជ្ឈត្តតាចេតសិក ១ ឈានុបេក្ខា ឧបេក្ខាក្នុងឈាន ១ បរិសុទ្ធុបេក្ខា ឧបេក្ខាធ្វើសតិឲ្យបរិសុទ្ធ ១ ។ បណ្តាឧបេក្ខាទាំង ១០ នោះ ឧបេក្ខាណាជាធម៌បរិសុទ្ធ ជាប្រក្រតីក្នុង គន្លងនៃអារម្មណ៍ ៦ ដែលគួរប្រាថ្នា និងមិនគួរប្រាថ្នាក្នុងទ្វារ ៦ របស់ព្រះខីណា ស្រពជាអាការមាន ដែលមកក្នុងព្រះបាលី ( ខុទ្ទកនិកាយ បដិសម្ភិទាមគ្គ ) យ៉ាងនេះថា ភិក្ខុក្នុងសាសនានេះ ឃើញរូបដោយភ្នែក ជាអ្នក មិនសោមនស្ស មិនទោមនស្ស មានស្មារតីដឹងខ្លួន មានចិត្តប្រកបដោយ ឧបេក្ខា ដូច្នេះ ឧបេក្ខានេះ ឈ្មោះថា ឆឡង្គុបេក្ខា ។ ឧបេក្ខាណាមានអាការជាកណ្តាលក្នុងសត្វទាំងឡាយ ដែលមកក្នុងព្រះ បាលី ( ទីឃនិកាយ សីលក្ខន្ធវគ្គ ) យ៉ាងនេះថា មានចិត្តប្រកបដោយ ឧបេក្ខា ផ្សាយទៅកាន់ទិសទី ១ ដូច្នេះ ឧបេក្ខានេះ ឈ្មោះថា ព្រហ្មវិហារុបេក្ខា ។ ឧបេក្ខាណា មានអាការជាកណ្តាលក្នុងសហជាតធម៌ទាំងឡាយ ដែល មកក្នុងព្រះបាលី ( មជ្ឈិមនិកាយ មូលបណ្ណាសក ) ថា ចម្រើននូវ ឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យនូវសេចក្តីស្ងប់ស្ងាត់ ដូច្នេះ ឧបេក្ខានេះ ឈ្មោះថា ពោជ្ឈង្គុបេក្ខា ។ ឧបេក្ខាណា ពោល គឺសេចក្តីព្យាយាមដែលមិនធូរពេក មិនតឹងពេក ដែលមកក្នុងព្រះបាលី ( ក្នុងអង្គុត្តរនិកាយ តិកនិបាត ) យ៉ាងនេះ