អភិធម្មបិដក បញ្ចកនយ

ក្បាលទី 64 · ទំព័រ 568

បញ្ចកន័យ ពួកធម៌ជាកុសល តើដូចម្តេច ។ បុគ្គលចម្រើននូវមគ្គដើម្បី ទៅកើតក្នុងរូបភព បានស្ងាត់ចាកកាមទាំងឡាយ ។ បេ ។ ហើយ បានដល់ បឋមជ្ឈាន ឈ្មោះបឋវីកសិណក្នុងសម័យណា ផស្សៈក៏កើតមានក្នុងសម័យ នោះ ។ បេ ។ សេចក្តីមិនរាយមាយក៏កើតមាន ។ បេ ។ នេះពួកធម៌ជាកុសល ។ ពួកធម៌ជាកុសល តើដូចម្តេច ។ បុគ្គលចម្រើននូវមគ្គដើម្បី ទៅកើតក្នុងរូបភព បានដល់ទុតិយជ្ឈាន ឈ្មោះបឋវីកសិណ គ្មានវិតក្កៈ មានត្រឹមតែវិចារៈ មានតែបីតិ និងសុខ ដែលកើតអំពីសមាធិ គឺបឋមជ្ឈាន ក្នុងសម័យណា ផស្សៈក៏កើតមានក្នុងសម័យនោះ វេទនា សញ្ញា ចេតនា ចិត្ត វិចារៈ បីតិ សុខ ឯកគ្គតារបស់ចិត្ត សទ្ធ្រិន្ទិយ វីរិយ្រិន្ទិយ សតិន្ទ្រិយ សមាធ្រិន្ទិយ បញ្ញ្រិន្ទិយ មនិន្ទ្រិយ សោមនស្សិន្ទ្រិយ ជីវិត្រិន្ទិយ សម្មាទិដ្ឋិ សម្មាវាយាមៈ ។ បេ ។ សេចក្តីផ្គងឡើង សេចក្តីមិនរាយមាយ ក៏កើតមាន ក្នុងសម័យនោះ ឬថា ពួកអរូបធម៌ដទៃណាដែលកើតឡើង ព្រោះអាស្រ័យ ហេតុ ក៏កើតមានក្នុងសម័យនោះ នេះពួកធម៌ជាកុសល ។ បេ ។ ខន្ធ ៤ កើតមានក្នុងសម័យនោះ អាយតនៈ ២ ធាតុ ២ អាហារ ៣ ឥន្ទ្រិយ ៨ ឈានប្រកបដោយអង្គ ៤ មគ្គប្រកបដោយអង្គ ៤ ពល ៧ ហេតុ ៣ ផស្សៈ ១ ។ បេ ។ ធម្មាយតនៈ ១ ធម្មធាតុ ១ កើតមាន ក្នុងសម័យនោះ ឬថា ពួកអរូបធម៌ដទៃណា ដែលកើតឡើង ព្រោះ អាស្រ័យហេតុ ក៏កើតមានក្នុងសម័យនោះ នេះពួកធម៌ជាកុសល បេ ។ សង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ តើដូចម្តេច ។ ផស្សៈ ចេតនា វិចារៈ បីតិ ឯកគ្គតារបស់ចិត្ត សទ្ធ្រិន្ទិយ វីរិយ្រិន្ទិយ សតិន្ទ្រិយ សមាធ្រិន្ទិយ បញ្ញ្រិន្ទិយ ជីវិត្រិន្ទិយ សម្មាទិដ្ឋិ សម្មាវាយាមៈ ។ បេ ។ សេចក្តីផ្គងឡើង សេចក្តីមិនរាយមាយ ឬថា ពួកអរូបធម៌ដទៃណា ក្រៅអំពី វ