អដ្ឋកថា បញ្ចកនយ

ក្បាលទី 64 · ទំព័រ 573

បញ្ចកន័យ ឥឡូវនេះ ព្រះមានព្រះភាគ ទ្រង់ផ្តើមបញ្ចកន័យថា កតមេ ធម្មា កុសលា ដូច្នេះ ។ បើសួរថា ព្រោះហេតុអ្វី ទើបព្រះមានព្រះភាគទ្រង់សម្តែងឈានបញ្ចកន័យ ឆ្លើយថា ព្រោះសម្តែងតាមអធ្យាស្រ័យរបស់បុគ្គល និងព្រោះលម្អ នៃទេសនា ។ បានឮថា ក្នុងទេវបរិស័ទដែលប្រជុំគ្នា វិតក្ករបស់ទេវតាពួក ខ្លះបុណ្ណោះ ប្រាកដជារបស់គ្រោតគ្រាត ចំណែកវិចារៈ បីតិ សុខ ឯកគ្គតា នៃចិត្តប្រាកដជារបស់ល្អិត ។ ព្រះសាស្តាទ្រង់ចែកឈាន ឈ្មោះទុតិយជ្ឈាន មានអង្គ ៤ ដែលមិនមានវិតក្កៈ មានតែវិចារៈ ដោយអំណាចនៃ សប្បាយដល់ទេវតាទាំងនោះ ។ ពួកខ្លះ មានវិចារៈ ប្រាកដជារបស់គ្រោត គ្រាត បីតិ សុខ ឯកគ្គតានៃចិត្តប្រាកដជារបស់ល្អិត ។ ព្រះសាស្តា ក៏ទ្រង់ ចែកឈាន ឈ្មោះតតិយជ្ឈាន មានអង្គ ៣ ដោយអំណាចសប្បាយដល់ ទេវតាទាំងនោះ ។ ពួកខ្លះ មានបីតិប្រាកដជារបស់គ្រោតគ្រាត សុខ ឯកគ្គតានៃចិត្ត ប្រាកដជារបស់ល្អិត ។ ព្រះសាស្តា ក៏ទ្រង់ចែកឈាន ឈ្មោះ ចតុត្ថជ្ឈាន មានអង្គ ២ ដោយអំណាចសប្បាយ ដល់ទេវតាទាំងនោះ ។ ពួកខ្លះ មានសុខប្រាកដជារបស់គ្រោតគ្រាត ឧបេក្ខា និងឯកគ្គតានៃចិត្តប្រាកដជា របស់ល្អិត ព្រះសាស្តា ក៏ទ្រង់ចែកឈាន ឈ្មោះបញ្ចមជ្ឈាន មានអង្គ ២ ដោយអំណាចសប្បាយដល់ទេវតាទាំងនោះ ។ នេះឈ្មោះថា អធ្យាស្រ័យ របស់បុគ្គល ។ ចំណែកភាវៈដែលវេនេយ្យសត្វ ចាក់ធ្លុះធម្មធាតុណាបានងាយ រមែង ឈ្មោះថា ដល់ ព្រោះលម្អនៃទេសនា ធម្មធាតុនោះ ព្រះតថាគតទ្រង់ចាក់ ធ្លុះមកល្អហើយ ព្រោះហេតុនោះ ព្រះសាស្តា ទ្រង់សម្រេចដល់លម្អនៃ ទេសនា ទ្រង់ឈ្លាសក្នុងវិធីទេសនា ព្រោះទ្រង់មានញាណធំ ទ្រង់កំណត់ ទេសនាបានតាមបំណង ដោយអំណាចនៃអង្គនោះៗ ដែលទ្រង់បានហើយ ។