អភិធម្មបិដក បដិបទា ៤ ជាដើម
បដិបទា ៤ ពួកធម៌ជាកុសល តើដូចម្តេច ។ បុគ្គលចម្រើននូវមគ្គដើម្បី ទៅកើតក្នុងរូបភព បានស្ងាត់ចាកកាមទាំងឡាយ ។ បេ ។ បានដល់បឋមជ្ឈាន ឈ្មោះបឋវីកសិណ មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងយឺត យូរ ក្នុងសម័យណា ផស្សៈក៏កើតមានក្នុងសម័យនោះ ។ បេ ។ សេចក្តីមិន រាយមាយ ក៏កើតមានក្នុងសម័យនោះ ។ បេ ។ នេះពួកធម៌ជាកុសល ។ ពួកធម៌ជាកុសល តើដូចម្តេច ។ បុគ្គលចម្រើននូវមគ្គដើម្បី ទៅកើតក្នុងរូបភព បានស្ងាត់ចាកកាមទាំងឡាយ ។ បេ ។ បានដល់បឋមជ្ឈាន ឈ្មោះបឋវីកសិណ មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹង រហ័សក្នុងសម័យណា ផស្សៈក៏កើតមានក្នុងសម័យនោះ ។ បេ ។ សេចក្តី មិនរាយមាយ ក៏កើតមានក្នុងសម័យនោះ ។ បេ ។ នេះពួកធម៌ជាកុសល ។ ពួកធម៌ជាកុសល តើដូចម្តេច ។ បុគ្គលចម្រើននូវមគ្គដើម្បី ទៅកើតក្នុងរូបភព បានស្ងាត់ចាកកាមទាំងឡាយ ។ បេ ។ បានដល់បឋមជ្ឈាន ឈ្មោះបឋវីកសិណ មានសេចក្តីប្រតិបត្តិងាយ មានសេចក្តីត្រាស់ដឹងយឺត យូរ ក្នុងសម័យណា ផស្សៈក៏កើតមានក្នុងសម័យនោះ ។ បេ ។ សេចក្តីមិន រាយមាយ ក៏កើតមានក្នុងសម័យនោះ ។ បេ ។ នេះពួកធម៌ជាកុសល ។ ពួកធម៌ជាកុសល តើដូចម្តេច ។ បុគ្គលចម្រើននូវមគ្គដើម្បី ទៅកើតក្នុងរូបភព បានស្ងាត់ចាកកាមទាំងឡាយ ។ បេ ។ បានដល់បឋមជ្ឈាន ឈ្មោះបឋវីកសិណ មានសេចក្តីប្រតិបត្តិងាយ មានសេចក្តីត្រាស់ដឹងឆាប់ ក្នុងសម័យណា ផស្សៈក៏កើតមានក្នុងសម័យនោះ ។ បេ ។ សេចក្តីមិនរាយ មាយ ក៏កើតមានក្នុងសម័យនោះ ។ បេ ។ នេះពួកធម៌ជាកុសល ។