អដ្ឋកថា បដិបទា ៤ ជាដើម
បដិបទា ៤ ជាដើម [ ១៦២-១៦៦ ] ឥឡូវនេះ ព្រោះឈាននេះ សម្រេចដោយលំដាប់បដិបទា ហេតុនោះ ដើម្បីសម្តែងប្រភេទលំដាប់បដិបទានៃឈាននោះ ទើបទ្រង់ ប្រារព្ធបទជាដើមថា កតមេ ធម្មា កុសលា ម្តងទៀត ។ ក្នុងបដិបទាទាំងនោះ ឈានដែលឈ្មោះថា ទុក្ខប្បដិបទំ ព្រោះអត្ថថា ឈាននោះ បដិបត្តិ លំបាក ។ ដែលឈ្មោះថា ទន្ធាភិញ្ញំ ព្រោះអត្ថថា ឈាននោះ ដឹងបាន យឺតយូរ ។ ព្រោះហេតុនោះ ពាក្យទាំង ៣ គឺទុក្ខាបដិបទាក្តី ទន្ធាភិញ្ញាក្តី បឋវីកសិណក្តី ជាឈ្មោះរបស់ឈានទាំងនោះ ។ ក្នុងពាក្យជាដើមថា ទុក្ខាបដិបទា ខិប្បាភិញ្ញា ក៏ន័យនេះដូចគ្នា ។ បណ្តាបដិបទាទាំងនោះជាដើម ការចម្រើនឈានដែលប្រព្រឹត្តទៅ តាំង អំពីផ្តើមតាំងចិត្តដំបូង រហូតដល់ឧបចារៈនៃឈាននោះៗ កើតឡើង ហៅថា បដិបទា ។ ចំណែកបញ្ញាដែលប្រព្រឹត្តទៅ តាំងអំពីឧបចារៈ រហូតដល់ អប្បនា ហៅថា អភិញ្ញា ។ បដិបទានេះ រមែងលំបាកដល់បុគ្គលខ្លះ អធិប្បាយថា ឈ្មោះថា បដិបត្តិលំបាក គឺមិនងាយសេពបាន ព្រោះធម៌ ជាសត្រូវ មាននីវរណៈជាដើម ធ្វើឲ្យរាយមាយ ។ បដិបទារបស់បុគ្គល ខ្លះ បដិបត្តិបានងាយ ព្រោះមិនមានធម៌ដែលជាសត្រូវបែបនោះ ។ សូម្បី អភិញ្ញារបស់បុគ្គលខ្លះ ក៏យឺតយូរ គឺជាធម្មជាតទន់ខ្សោយ មិនប្រព្រឹត្តទៅ ដោយរហ័ស អភិញ្ញារបស់បុគ្គលខ្លះរហ័ស គឺមិនយឺតយូរ ប្រព្រឹត្តទៅដោយ រហ័ស ព្រោះហេតុនោះ បុគ្គលណា កាលគ្របសង្កត់កិលេសទាំងឡាយ ដោយវិបស្សនាញាណ តាំងអំពីដើមលំបាក ដោយសេចក្តីព្យាយាមប្រកបដោយ ការតាក់តែង រមែងគ្របសង្កត់បានដោយលំបាក បដិបទារបស់បុគ្គល នោះ ឈ្មោះថា ទុក្ខាបដិបទា ។ ចំណែកបុគ្គលណា គ្របសង្កត់កិលេសបានហើយ កាលអប់រំអប្បនា រមែងសម្រេចភាពជាអង្គឈានបាន ដោយកាលយឺតយូរ ការដឹងរបស់ បុគ្