អដ្ឋកថា អភិភាយតនៈ
អភិភាយតនៈ [ ១៧៨-១៨៨ ] ព្រះមានព្រះភាគ កាលទ្រង់សម្តែងរូបាវចរកុសល ក្នុង កសិណ ៨ ដោយអាការយ៉ាងនេះហើយ ព្រោះរូបាវចរកុសល ពោល គឺ អភិភាយតនៈ សូម្បីដទៃទៀត រមែងប្រព្រឹត្តទៅក្នុងកសិណទាំង ៨ នេះ ហេតុដែលភាវនាជាភាវៈដែលមិនដូចគ្នាក្នុងអារម្មណ៍ដែលដូចគ្នា ហេតុនោះ ឥឡូវនេះ ដើម្បីទ្រង់សម្តែងរូបាវចរកុសលនោះ ទើបទ្រង់ផ្តើមពាក្យថា កតមេ ធម្មា កុសលា ដូច្នេះទៀត ។ បណ្តាបទទាំងនោះ បទថា អជ្ឈត្តំ អរូបសញ្ញី សេចក្តីថា វៀរបរិកម្មសញ្ញាក្នុងអជ្ឈត្តិករូប ព្រោះការមិនបាន អជ្ឈត្តិករូប ឬថា ព្រោះមិនមានសេចក្តីត្រូវការអជ្ឈត្តិករូប ។ បទថា ពហិទ្ធា រូបនិ បស្សតិ សេចក្តីថា រមែងឃើញរូបក្នុងកសិណ ៨ ខាងក្រៅទាំងនោះ ដោយអំណាចបរិកម្ម និងអំណាចនៃអប្បនា ព្រោះធ្វើបរិកម្មក្នុងកសិណ ៨ ខាងក្រៅ ។ បទថា បរិត្តានិ បានដល់ មានអារម្មណ៍ពង្រីកមិនបាន ។ បទថា តានិ អភិភុយ្យ សេចក្តីថា បុគ្គលដែលមានញាណដ៏ក្រៃលែង ដែលមានញាណបរិសុទ្ធ គិតថា ការចូលសមាបត្តិក្នុងអារម្មណ៍តូចនេះ មិន ជាការថ្វី ការចូលសមាបត្តិនេះ មិនមែនលំបាកសម្រាប់អញ ដូច្នេះ ទើប គ្របសង្កត់រូបទាំងនោះ ហើយចូលសមាបត្តិ ព្រោះហេតុនោះ ទើបរូបធម៌នេះ មិនមែនភារៈរបស់យើង ដូច្នេះ គឺញ៉ាំងអប្បនាឲ្យកើតឡើង ក្នុងឈាននេះ ព្រមជាមួយនឹងការធ្វើនិមិត្តកើតឡើងនោះឯង ប្រៀបដូចបុគ្គលដែលល្មោភ បរិភោគអាហារដែលបរិបូណ៌ បានបាយត្រឹមតែមួយស្លាបព្រា ក៏គិតថា ការ បរិភោគបាយត្រឹមតែមួយស្លាបព្រានេះ តើលំបាកអ្វី ទើបប្រមូលមកបរិភោគ ត្រឹមតែមួយម៉ាត់ប៉ុណ្ណោះ ។ ឯបុព្វភាគរបស់ឈាននោះ លោកពោល ដោយបទនេះថា ជានាមិ បស្សាមិ តែលោកពោលក្នុងអដ្ឋកថា ដែល ជាទីមកទាំងឡាយថា លោកពោលដល់ការចងចិត្