អភិធម្មបិដក វិមោក្ខ ៣
វិមោក្ខ ៣ ពួកធម៌ជាកុសល តើដូចម្តេច ។ បុគ្គលចម្រើននូវមគ្គ ដើម្បី ទៅកើតក្នុងរូបភព បាននូវរូបជ្ឈាន ឃើញនូវពួករូប បានស្ងាត់ចាកកាម ទាំងឡាយ ។ បេ ។ បានដល់បឋមជ្ឈាន ក្នុងសម័យណា ផស្សៈក៏កើតមានក្នុង សម័យនោះ ។ បេ ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ ។ បេ ។ នេះពួកធម៌ជាកុសល ។ ពួកធម៌ជាកុសល តើដូចម្តេច ។ បុគ្គលចម្រើន នូវមគ្គ ដើម្បីទៅកើតក្នុងរូបភព មិនសម្គាល់នូវរូបខាងក្នុង ឃើញនូវពួករូប ខាងក្រៅ បានស្ងាត់ចាកកាមទាំងឡាយហើយ ។ បេ ។ បានដល់បឋមជ្ឈាន ក្នុងសម័យណា ផស្សៈក៏កើតមានក្នុងសម័យនោះ ។ បេ ។ សេចក្តីមិនរាយ មាយ ក៏កើតមានក្នុងសម័យនោះ ។ បេ ។ នេះពួកធម៌ជាកុសល ។ ពួកធម៌ ជាកុសល តើដូចម្តេច ។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព មានចិត្តត្រាច់ចុះកាន់អារម្មណ៍ល្អ បានស្ងាត់ចាកកាមទាំងឡាយ ។ បេ ។ បាន ដល់បឋមជ្ឈាន ក្នុងសម័យណា ផស្សៈក៏កើតមានក្នុងសម័យនោះ ។ បេ ។ សេចក្តីមិនរាយមាយ ក៏កើតមាន ក្នុងសម័យនោះ ។ បេ ។ នេះពួកធម៌ ជា កុសល ។ បេ ។ នេះវិមោក្ខ ៣ មានវារៈ ១៦