អភិធម្មបិដក ព្រហ្មវិហារជ្ឈាន ៤

ក្បាលទី 64 · ទំព័រ 636

ព្រហ្មវិហារជ្ឈាន ៤ ពួកធម៌ជាកុសល តើដូចម្តេច ។ បុគ្គលចម្រើននូវមគ្គ ដើម្បី ទៅកើតក្នុងរូបភព បានស្ងាត់ចាកកាមទាំងឡាយ ។ បេ ។ បានដល់បឋមជ្ឈាន ប្រកបដោយមេត្តា ក្នុងសម័យណា ផស្សៈក៏កើតមានក្នុងសម័យនោះ ។ បេ ។ សេចក្តីមិនរាយមាយ ក៏កើតមាន ក្នុងសម័យនោះ ។ បេ ។ នេះពួកធម៌ជា កុសល ។ ពួកធម៌ជាកុសល តើដូចម្តេច ។ បុគ្គលចម្រើននូវមគ្គ ដើម្បី ទៅកើតក្នុងរូបភព បានរម្ងាប់វិតក្កៈ និងវិចារៈរួចហើយ ។ បេ ។ បានដល់ទុតិយជ្ឈានប្រកបដោយមេត្តា ក្នុងសម័យណា ផស្សៈក៏កើតមានក្នុងសម័យ នោះ ។ បេ ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ ។ បេ ។ នេះ ពួកធម៌ជាកុសល ។ ពួកធម៌ជាកុសល តើដូចម្តេច ។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព ប្រាសចាកបីតិ ។ បេ ។ បានដល់តតិយជ្ឈាន ប្រកបដោយ មេត្តាក្នុងសម័យណា ផស្សៈក៏កើតមានក្នុងសម័យនោះ ។ បេ ។ សេចក្តី មិនរាយមាយ ក៏កើតមាន ក្នុងសម័យនោះ ។ បេ ។ នេះពួកធម៌ជាកុសល ។ ពួកធម៌ជាកុសល តើដូចម្តេច ។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុង រូបភព បានស្ងាត់ចាកកាមទាំងឡាយ ។ បេ ។ បានដល់បឋមជ្ឈាន ប្រកបដោយ មេត្តា ក្នុងសម័យណា ផស្សៈក៏កើតមាន ក្នុងសម័យនោះ ។ បេ ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ ។ បេ ។ នេះពួកធម៌ ជា កុសល ។ ពួកធម៌ជាកុសល តើដូចម្តេច ។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅ កើតក្នុងរូបភព បានដល់ទុតិយជ្ឈាន គ្មានវិតក្កៈ មានត្រឹមតែវិចារៈ មានបីតិ និងសុខកើតពីសមាធិ ជាឈានប្រកបដោយមេត្តា ក្នុងសម័យណា ផស្សៈ ក៏កើតមាន ក្នុងសម័យនោះ ។ បេ ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុង សម័យនោះ ។ បេ ។ នេះពួកធម៌ជាកុសល ។ ពួកធម៌ជាកុសល តើដូចម្តេច ។ បុគ្គលចម្រើននូវមគ្គ ដើម