អភិធម្មបិដក អសុភជ្ឈាន

ក្បាលទី 64 · ទំព័រ 652

អសុភជ្ឈាន ពួកធម៌ជាកុសល តើដូចម្តេច ។ បុគ្គលចម្រើននូវមគ្គ ដើម្បី ទៅកើតក្នុងរូបភព បានស្ងាត់ចាកកាមទាំងឡាយ ។ បេ ។ បានដល់បឋមជ្ឈាន ប្រកបដោយសេចក្តីសម្គាល់នូវអសុភហើមប៉ោង ក្នុងសម័យណា ផស្សៈ ក៏កើតមាន ក្នុងសម័យនោះ ។ បេ ។ សេចក្តីមិនរាយមាយ ក៏កើតមាន ក្នុង សម័យនោះ ។ បេ ។ នេះពួកធម៌ជាកុសល ។ ពួកធម៌ជាកុសល តើដូចម្តេច ។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បានស្ងាត់ចាកកាម ទាំងឡាយ ។ បេ ។ បានដល់បឋមជ្ឈាន ប្រកបដោយសេចក្តីសម្គាល់នូវ អសុភមានពណ៌ខៀវ ។ បេ ។ ប្រកបដោយសេចក្តីសម្គាល់នូវអសុភ មាន ខ្ទុះហូរចេញ ។ បេ ។ ប្រកបដោយសេចក្តីសម្គាល់នូវអសុភដាច់ពាក់កណ្តាល ខ្លួន ។ បេ ។ ប្រកបដោយសេចក្តីសម្គាល់នូវអសុភដែលសត្វកកេរស៊ី ។ បេ ។ ប្រកបដោយសេចក្តីសម្គាល់នូវអសុភ ដែលរាត់រាយ ។ បេ ។ ប្រកបដោយ សេចក្តីសម្គាល់នូវអសុភ ដែលគេកាប់ចិព្រ្ចាំ ។ បេ ។ ប្រកបដោយសេចក្តី សម្គាល់នូវអសុភដែលប្រឡាក់ឈាម ។ បេ ។ ប្រកបដោយសេចក្តីសម្គាល់ នូវអសុភដែលមានដង្កូវចោះ ។ បេ ។ ប្រកបដោយសេចក្តីសម្គាល់នូវអសុភ ដែលសល់តែរាងឆ្អឹង ក្នុងសម័យណា ផស្សៈក៏កើតមានក្នុងសម័យនោះ ។ បេ ។ សេចក្តីមិនរាយមាយក៏កើតមាន ក្នុងសម័យនោះ ។ បេ ។ នេះពួកធម៌ ជា កុសល ។ បេ ។ អសុភជ្ឈាន មានវារៈ ១៦ ចប់ រូបាវចរកុសល ចប់