អដ្ឋកថា អសុភជ្ឈាន
អសុភជ្ឈាន ឥឡូវនេះ ដើម្បីសម្តែងរូបាវចរកុសល ដែលជាប្រយោជន៍ ដោយចំណែកមួយ ដល់សត្វដែលមានរាគចរិតជាដើម ដែលប្រព្រឹត្តទៅ ដោយអំណាចឈានមួយប៉ុណ្ណោះ ក្នុងអារម្មណ៍ផ្សេងៗ ទើបទ្រង់ផ្តើមពាក្យ ថា កតមេ ធម្មា កុសលា ដូច្នេះជាដើមទៀត ។ បណ្តាបទទាំងនោះ គប្បីជ្រាបវិគ្គហៈក្នុងបទថា ឧទ្ធុមាតកសញ្ញាសហគតំ ជាដើមដូចតទៅ សាកសព ឈ្មោះថា ឧទ្ធុមាតក ព្រោះហើមប៉ោង ដោយការហើម ក្រៃលែងឡើងតាមលំដាប់ ក្រោយអំពីអស់ជីវិត ដូចសម្ពៀតស្បែកប៉ោង ឡើងដោយខ្យល់ ឧទ្ធុមាត នុ៎ះឯង ឈ្មោះថា ឧទ្ធុមាតក ។ ម្យ៉ាងទៀត ឈ្មោះថា ឧទ្ធុមាតក ព្រោះអត្ថថា ជាសាកសពដែលហើមប៉ោងគួរខ្ពើម ព្រោះជារបស់បដិកូល ។ បទថា ឧទ្ធុមាតក នេះ ជាឈ្មោះនៃសាកសព យ៉ាងនោះ ។ សាកសពដែលមានពណ៌ផ្សេងៗ គ្នា ហៅថា វិនីល សាកសពដែល ឈ្មោះថា វិនីល នុ៎ះឯង ឈ្មោះថា វិនីលក ម្យ៉ាងទៀត ឈ្មោះថា វិនីលក ព្រោះអត្ថថា ជាសាកសពដែលមានពណ៌ខៀវចាស់ គួរខ្ពើម ព្រោះ របស់បដិកូល ។ បទថា វិនីលក នេះ ជាឈ្មោះរបស់សាកសពដែល មានពណ៌ក្រហមក្នុងទីដែលមានសាច់ច្រើន មានពណ៌សក្នុងទីដែលកុំដោយ ខ្ទុះ និងមានពណ៌ខៀវដោយច្រើនក្នុងទីដែលមានពណ៌ខៀវ ដូចដណ្តប់ដោយ សំពត់ពណ៌ខៀវ ។ សាកសពដែលមានខ្ទុះហូរចេញក្នុងទីដែលបែកហើយ ឈ្មោះថា វិបុព្វ សាកសពដែលជាវិបុព្វៈនុ៎ះឯង ឈ្មោះថា វិបុព្វក ម្យ៉ាងទៀត ដែលឈ្មោះ ថា វិបុព្វក ព្រោះអត្ថថា សាកសពមានខ្ទុះហូរចេញគួរខ្ពើម ព្រោះជារបស់ បដិកូល ។ បទថា វិបុព្វក នេះ ជាឈ្មោះរបស់សាកសពដែលមានសភាព យ៉ាងនោះ ។ សាកសពដែលដាច់ជា ២ កំណាត់ ហៅថា វិច្ឆិទ្ទ សាកសពដែល ជា វិច្ឆិទ្ទ នុ៎ះឯង ឈ្មោះថា វិច្ឆិទ្ទក ម្យ៉ាងទៀត ឈ្មោះថា វិច្ឆិទ្ទក ព្រោះ អត្ថថា សាកសពជាកំណាត់ផ្សេងៗ ឈ្ម