អភិធម្មបិដក អរូបាវចរកុសល

ក្បាលទី 64 · ទំព័រ 662

អរូបវចរកុសល ពួកធម៌ជាកុសល តើដូចម្តេច ។ បុគ្គលចម្រើននូវមគ្គ ដើម្បី ទៅកើតក្នុងអរូបភព ព្រោះកន្លងបង់នូវពួករូបសញ្ញា ព្រោះវិនាសបដិឃសញ្ញា ព្រោះមិនធ្វើទុកក្នុងចិត្តនូវពួកនានត្តសញ្ញា ព្រោះលះបង់សុខផង ដោយអាការទាំងពួង ។ បេ ។ បានដល់ចតុត្ថជ្ឈាន ប្រកបដោយអាកាសានញ្ចាយតនសញ្ញាដ៏ប្រកបដោយឧបេក្ខាក្នុងសម័យណា ផស្សៈក៏កើតមានក្នុង សម័យនោះ ។ បេ ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ ។ បេ ។ នេះពួកធម៌ជាកុសល ។ ពួកធម៌ជាកុសល តើដូចម្តេច ។ បុគ្គលចម្រើន នូវមគ្គ ដើម្បីទៅកើតក្នុងអរូបភព ព្រោះកន្លងបង់នូវអាកាសានញ្ចាយតនៈ ព្រោះលះបង់សុខផង ដោយអាការទាំងពួង ។ បេ ។ បានដល់ចតុត្ថជ្ឈាន ប្រកបដោយវិញ្ញាណញ្ចាយតនសញ្ញា ដ៏ប្រកបដោយឧបេក្ខា ក្នុងសម័យណា ផស្សៈក៏កើតមានក្នុងសម័យនោះ ។ បេ ។ សេចក្តីមិនរាយមាយ ក៏កើតមាន ក្នុងសម័យនោះ ។ បេ ។ នេះពួកធម៌ជាកុសល ។ ពួកធម៌ជាកុសល តើដូចម្តេច ។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងអរូបភព ព្រោះកន្លងបង់នូវ វិញ្ញាណញ្ចាយតនៈ ព្រោះលះបង់សុខផង ដោយអាការទាំងពួង ។ បេ ។ បាន ដល់ចតុត្ថជ្ឈាន ប្រកបដោយអាកិញ្ចញ្ញាយតនសញ្ញា ដ៏ប្រកបដោយឧបេក្ខា ក្នុងសម័យណា ផស្សៈក៏កើតមានក្នុងសម័យនោះ ។ បេ ។ សេចក្តីមិនរាយ មាយ ក៏កើតមានក្នុងសម័យនោះ ។ បេ ។ នេះពួកធម៌ជាកុសល ។ ពួកធម៌ ជាកុសល តើដូចម្តេច ។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងអរូបភព ព្រោះកន្លងបង់នូវអាកិញ្ចញ្ញាយតនៈ ព្រោះលះបង់សុខផង ដោយអាការទាំងពួង ។ បេ ។ បានដល់ចតុត្ថជ្ឈាន ប្រកបដោយនេវសញ្ញានាសញ្ញាយតនសញ្ញា ដ៏ប្រកបដោយឧបេក្ខា ក្នុងសម័យណា ផស្សៈក៏កើតមានក្នុងសម័យ នោះ ។