អដ្ឋកថា អរូបាវចរកុសល
អរូបវចរកុសល ឥឡូវនេះ ដើម្បីទ្រង់សម្តែងអរូបាវចរកុសល ទើបទ្រង់ផ្តើម ពាក្យថា កតមេ ធម្មា កុសលា ដូច្នេះជាដើមទៀត ។ បណ្តាបទទាំងនោះ បទថា អរូបូបបត្តិយា សេចក្តីថា អរូបភព ក៏គឺ អរូប ការចូលដល់ក្នុងអរូបបែបនេះ ឈ្មោះថា អរូបូបបត្តិ ។ ដើម្បីចូល ដល់អរូបភពនោះ ។ បទថា មគ្គំ ភាវេតិ សេចក្តីថា រមែងញ៉ាំងឧបាយ គឺហេតុ គឺការណៈ ឲ្យកើតឡើង គឺឲ្យចម្រើនឡើង ។ បទថា សព្វសោ បានដល់ ដោយអាការទាំងពួង ម្យ៉ាងទៀត អធិប្បាយថា ដែលមិនមាន ចំណែកសេសសល់ ។ បទថា រូបសញ្ញានំ បានដល់ នូវរូបាវចរជ្ឈានដែល ត្រាស់ដោយមានសញ្ញាជាប្រធាន និងជាអារម្មណ៍របស់ឈាននោះ ។ ពិត ហើយ សូម្បីរូបាវចរជ្ឈាន ក៏ត្រាស់ហៅថា រូប ដូចក្នុងប្រយោគជាដើមថា រូបី រូបនិ បស្សតិ បាននូវរូបជ្ឈាន ឃើញនូវពួករូប ដូច្នេះ សូម្បី អារម្មណ៍នៃរូបាវចរជ្ឈាននោះ ក៏ត្រាស់ហៅថា រូប ដូចក្នុងប្រយោគជាដើមថា ពហិទ្ធា រូបនិ បស្សតិ សុវណ្ណទុព្វណ្ណានិ ឃើញនូវពួករូបខាងក្រៅ មាន ពណ៌ល្អ មានពណ៌អាក្រក់ ដូច្នេះ ព្រោះហេតុនោះ ក្នុងទីនេះគប្បីជ្រាបថា បទថា រូបសញ្ញានំ នេះ ទើបជាឈ្មោះរបស់រូបាវចរជ្ឈាន តាមដែលពោល ដោយមានសញ្ញាជាប្រធាន យ៉ាងនេះថា សញ្ញាក្នុងរូបាវចរជ្ឈាន ឈ្មោះថា រូបសញ្ញា ។ ដែលឈ្មោះថា រូបសញ្ញា ព្រោះអត្ថថា មានរូបជាគ្រឿង ចំណាំ អធិប្បាយថា រូបារម្មណ៍ជាឈ្មោះរបស់ឈាននោះ ។ ដោយប្រការ យ៉ាងនេះ ពាក្យថា រូបសញ្ញា នេះ ទើបជាឈ្មោះរបស់អារម្មណ៍នៃឈាន នោះ ដែលតំណាងដោយអារម្មណ៍ មានបឋវីកសិណជាដើម ។ បទថា សមតិក្កមា បានដល់ ព្រោះបន្ទោបង់ និងរម្លត់ឥតសេសសល់ ។ ពាក្យនេះមានអធិប្បាយដូចម្តេច មានអធិប្បាយថា ព្រះយោគាវចរ ចូលអាកាសានញ្ចាយតនៈ ដែលជាហេតុបន្ទោបង់ និង