អដ្ឋកថា កុសលដែលប្រព្រឹត្តទៅក្ថុងភូមិ ៣
កុសលដែលប្រព្រឹត្តទៅក្នុងភូមិ ៣ [ ១៩៣-១៩៥ ] ព្រោះកុសលដែលប្រព្រឹត្តទៅក្នុងភូមិ ៣ ទាំងអស់នេះ រមែងប្រព្រឹត្តទៅដោយប្រភេទ មានថោកទាបជាដើម ហេតុនោះ ឥឡូវនេះ ដើម្បីសម្តែងប្រភេទនោះនៃធម៌ទាំងនោះ ទើបទ្រង់ផ្តើមពាក្យជាដើមថា កតមេ ធម្មា កុសលា ដូច្នេះទៀត ។ បណ្តាបទទាំងនោះ បទថា ហីនំ បានដល់ លាមក គឺថោកទាប គប្បី ជ្រាបកុសលថោកទាប ដោយអំណាចនៃការប្រមូលមក ។ កុសលដែល មានក្នុងកណ្តាលនៃហីនៈ និងឧត្តម ឈ្មោះថា មជ្ឈិម ។ កុសលដែលនាំទៅកាន់ សេចក្តីព្យាយាម ឈ្មោះថា ប្រណីត បានដល់ កុសលដែលឧត្តម ។ បណ្ឌិតគប្បីជ្រាបកុសលទាំងនោះ ដោយអំណាចការប្រមូលមកនុ៎ះឯង ។ ពិតហើយ ក្នុងខណៈដែលប្រមូលមកនូវកុសលណា នឹងជាឆន្ទៈ វីរិយៈ ចិត្តៈ ឬវីមំសា ជាហីនៈមាន កុសលនោះ ឈ្មោះថា ថោកទាប ។ ធម៌ទាំងនោះ ជាមជ្ឈិម ប្រណីតនៃកុសលណា កុសលនោះ ឈ្មោះថា មជ្ឈិម និងឧត្តម ។ កុសលណាប្រមូលមកនូវឆន្ទៈ គឺភាពជាអ្នកប្រាថ្នាដើម្បី នឹងធ្វើ ធ្វើឆន្ទៈឲ្យជាធុរៈ ឲ្យជាធំ ឲ្យជាប្រធាន កុសលនោះ ឈ្មោះថា មាន ឆន្ទៈជាអធិបតី ព្រោះកុសលមកហើយ ដោយមានឆន្ទៈជាធំ ឯក្នុងវីរិយាធិបតេយ្យជាដើម ក៏ន័យនេះឯង ។ តែក្នុងទីនេះ គប្បីកាន់យកន័យទាំងឡាយ ដែលតាំងទុកហើយ គឺន័យ ដែលចែកទុកមុន ជាងន័យទាំងអស់ ជាន័យ ១ ពាក្យថា ហីន ជាន័យ ១ ពាក្យថា មជ្ឈិម ជាន័យ ១ ពាក្យថា បណីត ជាន័យ ១ ពាក្យថា ឆន្ទាធិបតេយ្យ ជាន័យ ១ ន័យទាំង ៥ នេះ ក្នុងឆន្ទាធិបតេយ្យបុណ្ណេះ មុន ។ សូម្បីក្នុងវីរិយាធិបតេយ្យជាដើមក៏យ៉ាងនេះ ព្រោះហេតុនោះ បញ្ចកន័យទាំង ៤ ទើបជា ២០ ន័យ ។ ម្យ៉ាងទៀត ជា ២០ ន័យយ៉ាងនេះ គឺន័យដំបូងជាសុទ្ធិកន័យ ១ ន័យ ៣ មានហីនៈជាដើម ន័យ ៤ មាន ឆន្ទាធិបតេយ្យជាដើម និងន័