អភិធម្មបិដក លោកុត្តរកុសល
លោកុត្តរកុសល ពួកធម៌ជាកុសល តើដូចម្តេច ។ បុគ្គលចម្រើននូវលោកកុត្តរជ្ឈាន ជាគ្រឿងចេញចាកវដ្តៈ ជាឈានដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាដំបូង បានស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ហើយបានដល់បឋមជ្ឈាន ប្រកបដោយ វិតក្ក ប្រកបដោយវិចារៈ មានតែបីតិ និងសុខដ៏កើតអំពីទីស្ងាត់នោះ មាន សេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងយឺតយូរ ក្នុងសម័យណា ផស្សៈក៏កើតមាន ក្នុងសម័យនោះ វេទនា សញ្ញា ចេតនា ចិត្ត វិតក្កៈ វិចារៈ បីតិ សុខ ឯកគ្គតារបស់ចិត្ត សទ្ធ្រិន្ទិយ វីរិយ្រិន្ទិយ សតិន្ទ្រិយ សមាធ្រិន្ទិយ បញ្ញ្រិន្ទិយ មនិន្ទ្រិយ សោមនស្សិន្ទ្រិយ ជីវិត្រិន្ទិយ អនញ្ញតញ្ញស្សាមីតិន្ទ្រិយ សម្មាទិដ្ឋិ សម្មាសង្កប្បៈ សម្មាវាចា សម្មាកម្មន្តៈ សម្មាអាជីវៈ សម្មាវាយាមៈ សម្មាសតិ សម្មាសមាធិ សទ្ធាពល វីរិយពល សតិពល សមាធិពល បញ្ញាពល ហិរិពល ឱត្តប្បពល អលោភៈ អទោសៈ អមោហៈ អនភិជ្ឈា អព្យាបាទ សម្មាទិដ្ឋិ ហិរិ ឱត្តប្បៈ សេចក្តីស្ងប់កាយ សេចក្តីស្ងប់ចិត្ត សេចក្តីស្រាលកាយ សេចក្តីស្រាលចិត្ត សេចក្តីទន់កាយ សេចក្តីទន់ចិត្ត កាយគួរដល់ការងារ ចិត្តគួរដល់ការងារ សេចក្តីស្ទាត់កាយ សេចក្តីស្ទាត់ចិត្ត សេចក្តីត្រង់កាយ សេចក្តីត្រង់ចិត្ត សតិ សម្បជញ្ញៈ សមថៈ វិបស្សនា សេចក្តីផ្គងឡើង សេចក្តីមិន រាយមាយកើតឡើង ក្នុងសម័យនោះ ឬថា ពួកអរូបធម៌ដទៃណា ដែល កើតឡើងដោយអាស្រ័យហេតុ រមែងកើតមាន ក្នុងសម័យនោះ ។ នេះពួកធម៌ ជាកុសល ។