អដ្ឋកថា លោកុត្តរកុសល
លោកុត្តរកុសល [ ១៩៦-២៧០ ] ព្រះមានព្រះភាគ គ្រាទ្រង់សម្តែងកុសល ដែលញ៉ាំង សម្បត្តិក្នុងភព ៣ ឲ្យកើតឡើងយ៉ាងនេះហើយ ឥឡូវនេះ ដើម្បីសម្តែង លោកុត្តរកុសល ដើម្បីឈានកន្លងភពទាំងអស់ ទើបទ្រង់ផ្តើមពាក្យថា កតមេ ធម្មា កុសលា ជាដើមទៀត ។ បណ្តាបទទាំងនោះ បទថា លោកុត្តរំ ធម៌ដែលឈ្មោះថា លោកុត្តរ ព្រោះអត្ថថា ដូចម្តេច ។ ធម៌ដែលឈ្មោះថា លោកុត្តរ ព្រោះអត្ថថា ឆ្លងលោក ឈ្មោះថា លោកុត្តរ ព្រោះអត្ថថា ឆ្លងផុតចាកលោកទៅ ឈ្មោះថា លោកុត្តរ ព្រោះអត្ថថា ឈានកន្លង គ្រប សង្កត់លោកទាំង ៣ តាំងនៅ ។ បទថា ឈានំ ភាវេតិ បានដល់ ព្រះយោគាវចរញ៉ាំងអប្បនាឈាន ដែលប្រកបក្នុងខណៈចិត្តមួយដួងឲ្យកើត គឺឲ្យចម្រើន ។ លោកុត្តរជ្ឈាន ឈ្មោះថា និយ្យានិកំ ព្រោះអត្ថថា ចេញទៅចាកលោក ចេញទៅចាកវដ្តៈ ន័យម្យ៉ាងទៀត ដែលឈ្មោះថា និយ្យានិកំ ព្រោះអត្ថថា ជាគ្រឿងចេញទៅចាកលោក និងចាកវដ្តៈនោះ ។ មែនពិត បុគ្គលដែលដល់ ព្រមដោយលោកុត្តរជ្ឈាននោះ កាលកំណត់ដឹងទុក្ខ ឈ្មោះថា រមែងចេញ ទៅ កាលលះសមុទ័យ ឈ្មោះថា រមែងចេញទៅ កាលធ្វើឲ្យជាក់ច្បាស់ នូវនិរោធ ឈ្មោះថា រមែងចេញទៅ កាលចម្រើនមគ្គ ក៏ឈ្មោះថា រមែង ចេញទៅ ព្រោះហេតុនោះ ទើបលោកុត្តរជ្ឈាននោះ ឈ្មោះថា និយ្យានិកំ ។ កុសលដែលប្រព្រឹត្តទៅក្នុងភូមិ ៣ រមែងនាំឲ្យមានចុតិ និងបដិសន្ធិ ធ្វើឲ្យ ចម្រើនក្នុងវដ្តៈ ព្រោះហេតុនោះ ទើបកុសលនោះ ឈ្មោះថា អាចយគាមី យ៉ាងណា លោកុត្តរកុសលនេះយ៉ាងនោះក៏ទេ លោកុត្តរកុសលនេះ ភើចក្រ ន្តាក់ទម្លាយនូវចុតិ និងបដិសន្ធិ ដែលកុសលក្នុងភូមិ ៣ សាង ដោយ ធ្វើឲ្យដាច់ចុះនូវបច្ច័យទៅ ប្រៀបដូចកាលបុរសម្នាក់សាងកំពែងកម្ពស់ ១៨ ហត្ថ តែម្នាក់ទៀត យកញញួរធំរុះរើ ធ្វើឲ្យខ្ចាត់ខ្ច