លោកុត្តរកុសលបកិណ្ណកកថា
ក្នុងលោកុត្តរជ្ឈាននោះ គប្បីជ្រាបបកិណ្ណកធម៌ ដូចតទៅនេះ ធម៌ខាងក្នុង ធម៌ខាងក្រៅ ក្នុងរូប និងអរូប ក្នុងខន្ធ ៥ ការ ប្តូរអង្គ ៧ និង ៨ និមិត្ត បដិបទា និងអធិបតី ។ ពិតហើយ ក្នុងលោកុត្តរមគ្គ ភិក្ខុអាស្រ័យធម៌ខាងក្នុង រមែងចេញ ចាកធម៌ខាងក្នុង អាស្រ័យធម៌ខាងក្នុងហើយ រមែងចេញចាកធម៌ខាងក្រៅ អាស្រ័យធម៌ខាងក្រៅហើយ រមែងចេញចាកធម៌ខាងក្រៅ អាស្រ័យធម៌ ខាងក្រៅហើយ រមែងចេញចាកធម៌ខាងក្នុង ។ ភិក្ខុអាស្រ័យរូបហើយ រមែង ចេញចាករូប អាស្រ័យរូបហើយ រមែងចេញចាកអរូប អាស្រ័យអរូបហើយ ចេញចាកអរូប អាស្រ័យអរូបហើយ រមែងចេញចាករូប រមែងចេញចាក ខន្ធ ៥ ព្រមគ្នា ។ ពាក្យថា ការប្តូរអង្គ ៧ និង ៨ អធិប្បាយថា គប្បីជ្រាបការប្តូរអង្គ មានអង្គ ៧ និងអង្គ ៨ ជាដើមយ៉ាងនេះ គឺមគ្គនេះ មានអង្គ ៨ ខ្លះ មាន អង្គ ៧ ខ្លះ សូម្បីពោជ្ឈង្គជា ៧ ក៏មាន ជា ៦ ក៏មាន សូម្បីឈានមាន អង្គ ៥ ក៏មាន មានអង្គ ៤ ក៏មាន មានអង្គ ៣ ក៏មាន មានអង្គ ២ ក៏មាន ។ ពាក្យថា និមិត្ត បដិបទា និងអធិបតី អធិប្បាយថា ពាក្យថា និមិត្ត បានដល់ ដែនជាទីចេញ ។ ពាក្យថា បដិបទា និងអធិបតី គប្បីជ្រាបការ ញាប់ញ័រ និងមិនញាប់ញ័រនៃបដិបទា និងអធិបតីនោះឯង ។ ក្នុងពាក្យទាំងនោះ គប្បីជ្រាបវិនិច្ឆ័យក្នុងពាក្យជាដើមថា អាស្រ័យធម៌ ខាងក្នុងហើយ រមែងចេញចាកធម៌ខាងក្នុងមុន ។ ភិក្ខុរូបខ្លះ ក្នុងសាសនានេះ រមែងអាស្រ័យខន្ធ ៥ ដែលជាខាងក្នុងតាំងអំពីដើម ដោយមនសិការថា ភិក្ខុក្នុងធម្មវិន័យនេះខាងដើម រមែងចេញចាកធម៌ខាងក្នុង ដូច្នេះ កាល អាស្រ័យហើយ រមែងឃើញខន្ធទាំង ៥ នោះ ដោយភាពជារបស់មិនទៀង ជាដើម តែព្រោះការចេញដោយមគ្គ រមែងមានត្រឹមតែការឃើញធម៌ខាងក្នុង សុទ្ធៗ បុណ្ណោះក