មហានយ ២០ ក្ថុងបឋមមគ្គ

ក្បាលទី 64 · ទំព័រ 777

មហាន័យ ២០ ក្នុងបឋមមគ្គ ឥឡូវនេះ ព្រះយោគាវចរ កាលចម្រើនលោកុត្តរកុសល រមែងចម្រើន ឈាន ដោយអត្ថថា ចូលទៅសម្លឹងតែម្យ៉ាងបុណ្ណោះក៏ទេ តាមពិត រមែង ចម្រើនមគ្គ ដោយអត្ថថា នាំចេញ រមែងចម្រើនសតិប្បដ្ឋាន ដោយអត្ថថា ការតាំងមាំ រមែងចម្រើនសម្មប្បធាន ដោយអត្ថថា ការធ្វើសេចក្តីព្យាយាម រមែងចម្រើនឥទ្ធិបាទ ដោយអត្ថថា ការសម្រេច រមែងចម្រើនឥន្ទ្រិយ ដោយ អត្ថថា ភាពជាធំ រមែងចម្រើនពល ដោយអត្ថថា មិនញាប់ញ័រ រមែង ចម្រើនពោជ្ឈង្គ ដោយអត្ថថា ការត្រាស់ដឹង រមែងចម្រើនសច្ចៈ ដោយ អត្ថថា ជាធម៌ពិត រមែងចម្រើនសមថៈ ដោយអត្ថថា ការមិនរាយមាយ រមែងចម្រើនធម៌ ដោយអត្ថថា ភាពជាសុញ្ញតៈ រមែងចម្រើនខន្ធ ដោយ អត្ថថា ជាគំនរ រមែងចម្រើនអាយតនៈ ដោយអត្ថថា ជាប្រភពកើត រមែង ចម្រើនធាតុ ដោយអត្ថថា ជាសភាវៈសូន្យ និងជានិស្សត្តធម៌ រមែងចម្រើនអាហារ ដោយអត្ថថា ជាបច្ច័យ រមែងចម្រើនផស្សៈ ដោយអត្ថថា ប៉ះខ្ទប់ រមែងចម្រើនវេទនា ដោយអត្ថថា សោយអារម្មណ៍ រមែងចម្រើនសញ្ញា ដោយអត្ថថា សេចក្តីចាំបាន រមែងចម្រើនចេតនា ដោយអត្ថថា ការតាំងចិត្ត រមែងចម្រើនចិត្ត ដោយអត្ថថា ការដឹងច្បាស់ ព្រោះហេតុនោះ ដើម្បី ទ្រង់សម្តែងន័យ ១៩ នៃធម៌ទាំងនោះ ទើបត្រាស់ពាក្យជាដើមថា កតមេ ធម្មា កុសលា ដូច្នេះទៀត ។ ព្រះអង្គទ្រង់សម្តែងន័យ ២០ ដោយអធ្យាស្រ័យរបស់បុគ្គល និងដោយ ទេសនាវិលាសដោយព្រះតម្រិះថា បុគ្គលរមែងចម្រើនធម៌នេះ រមែងចម្រើន ធម៌នេះ ដោយប្រការដូច្នេះ ។ ពិតហើយ ក្នុងទេវបរិស័ទដែលអង្គុយស្តាប់ធម៌ ទេវតាទាំងឡាយ ណា កាលព្រះអង្គត្រាស់ថា លោកុត្តរជ្ឈាន ដោយអត្ថថា ចូលទៅសម្លឹង ដូច្នេះ រមែងត្រាស់ដឹងបាន ព្រះអង្គក៏ត្រាស់ពាក្យថា ឈាន ដូច្នេះ ដោយ អំ