អភិធម្មបិដក មគ្គចិត្តដួងទី ២ ជាដើម
មគ្គចិត្តដួងទី ២ ជាដើម ពួកធម៌ជាកុសល តើដូចម្តេច ។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីធ្វើ កាមរាគ និងព្យាបាទឲ្យស្រាលស្តើង ដើម្បីដល់នូវទុតិយភូមិ ( សកទាគាមិមគ្គ ) បានស្ងាត់ចាកកាមទាំងឡាយ ។ បេ ។ បានដល់បឋមជ្ឈាន មាន សេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងយឺតយូរ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ ។ បេ ។ អញ្ញិន្ទ្រិយ ។ បេ ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ ។ បេ ។ នេះពួកធម៌ជាកុសល ។ បេ ។ មគ្គទី ២ ចប់ ពួកធម៌ជាកុសល តើដូចម្តេច ។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់ នូវកាមរាគ និងព្យាបាទឲ្យអស់រលីង ដើម្បីដល់នូវតតិយភូមិ ( អនាគាមិមគ្គ ) បានស្ងាត់ចាកកាមទាំងឡាយ ។ បេ ។ បានដល់បឋមជ្ឈាន មាន សេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងយឺតយូរ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ ។ បេ ។ អញ្ញិន្ទ្រិយ ។ បេ ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ ។ បេ ។ នេះពួកធម៌ជាកុសល ។ បេ ។ មគ្គទី ៣ ចប់ ពួកធម៌ជាកុសល តើដូចម្តេច ។ បុគ្គលចម្រើននូវលេកុត្តរជ្ឈាន ជាគ្រឿងចេញចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់ នូវកាមរាគ អរូបរាគ មានះ ឧទ្ធច្ចៈ និងអវិជ្ជាឲ្យអស់រលីង ដើម្បីដល់ នូវភូមិទី ៤ ( អរហត្តមគ្គ ) បានស្ងាត់ចាកកាមទាំងឡាយ ។ បេ ។ បាន ដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងយឺតយូរ ក្នុងសម័យណា ផស្សៈក៏កើតមានក្នុងសម័យនោះ ។