នយមួយពាន់ក្ថុងមគ្គចិត្ត ៤ ដួង
ន័យមួយពាន់ក្នុងមគ្គចិត្ត ៤ ដួង ក្នុងមគ្គទាំងអស់ មានបទ ៦០ ដោយលំដាប់ រួមជាមួយនឹងអង្គ អបណ្ណក ( ពិតប្រាកដ ) ៤ ជា ៦៤ បទ ។ តែពោលដោយបទដែល មិនលាយឡំគ្នា មាន ៣៣ បទ កោដ្ឋាសវារៈ និងសុញ្ញតវារៈជារបស់មាន តាមប្រក្រតីនុ៎ះឯង ។ ព្រះធម្មរាជាទ្រង់ចែកមគ្គទាំង ៤ សម្តែង ៤០០០ ន័យ គឺក្នុងមគ្គចិត្តដួងទី ២ ជាដើម ក៏ជាមួយពាន់ន័យដូចបឋមមគ្គនុ៎ះឯង ។ ក្នុងសច្ចវិភង្គ ព្រះអង្គទ្រង់តាំងលោកុត្តរ ៦ ម៉ឺនន័យ ដោយអំណាច នៃមគ្គទាំងនុ៎ះឯង ក្នុងសតិប្បដ្ឋានវិភង្គ ទ្រង់តាំងលោកុត្តរ ២ ម៉ឺនន័យ ក្នុងសម្មប្បធានវិភង្គ ២ ម៉ឺនន័យ ក្នុងឥទ្ធិបាទវិភង្គ ៣ ម៉ឺន ២ ពាន់ន័យ ក្នុងពោជ្ឈង្គវិភង្គ ៣ ម៉ឺន ២ ពាន់ន័យ ក្នុងមគ្គវិភង្គ ២ ម៉ឺន ៨ ពាន់ន័យ ដោយអំណាចនៃមគ្គចិត្តទាំងនោះឯង ។ តែក្នុងទីនេះ ក្នុងមគ្គចិត្តទាំង ៤ ដួង ទ្រង់តាំងលោកុត្តរ ៤ ពាន់ ន័យ ។ បណ្តាមគ្គចិត្តទាំងនោះ ក្នុងមគ្គចិត្តដួងទីមួយ ដែលប្រកបដោយ បឋមជ្ឈាន ទ្រង់ចែកអង្គ ៨ ក្នុងទុតិយមគ្គជាដើមក៏ដូចគ្នា ។ បណ្តាអង្គ មគ្គទាំងនោះ សម្មាទិដ្ឋិក្នុងមគ្គទីមួយ ឈ្មោះថា សម្មាទិដ្ឋិ ព្រោះអត្ថថា លះមិច្ឆាទិដ្ឋិ ។ មគ្គទាំងឡាយ មានសម្មាសង្កប្បៈជាដើម ក៏គប្បីជ្រាបដោយ អត្ថថា លះមិច្ឆាសង្កប្បៈជាដើមនុ៎ះឯង ។ សួរថា កាលបើដូច្នេះ ឈ្មោះថា ទិដ្ឋិ ដែលមគ្គខាងលើ ៣ គប្បីលះ ក៏មិនមាន ព្រោះទិដ្ឋិ ៦២ ដែលមគ្គទីមួយនោះឯងលះបានហើយ ឈ្មោះថា ។ សម្មាទិដ្ឋិ ក្នុងមគ្គខាងលើ ៣ នោះ នឹងមានបានដូចម្តេច ។ ឆ្លើយថា ពិសពស់មានក្តី មិនមានក្តី ពស់ លោកក៏ហៅថា ពស់ពិសនុ៎ះឯង យ៉ាងណា មិច្ឆាទិដ្ឋិមានក្តី មិនមានក្តី សម្មាទិដ្ឋិ នេះក៏ឈ្មោះថា សម្មាទិដ្ឋិ យ៉ាង នោះដូចគ