អភិធម្មបិដក អកុសលចិត្តដួងទី ១

ក្បាលទី 65 · ទំព័រ 2

ពួកធម៌ជាអកុសល តើដូចម្តេច ។ អកុសលចិត្តច្រឡំដោយ សោមនស្ស ប្រកបដោយទិដ្ឋិ មានរូបជាអារម្មណ៍ក្តី មានសំឡេងជាអារម្មណ៍ក្តី មានក្លិនជាអារម្មណ៍ក្តី មានរសជាអារម្មណ៍ក្តី មានផោដ្ឋព្វៈជាអារម្មណ៍ក្តី មានធម៌ជាអារម្មណ៍ក្តី ឬប្រារព្ធនូវអារម្មណ៍ណាៗកើតឡើងហើយ ក្នុងសម័យណា ផស្សៈក៏កើតមានក្នុងសម័យនោះ វេទនា សញ្ញា ចេតនា ចិត្ត វិតក្កៈ វិចារៈ បីតិ សុខៈ ឯកគ្គតារបស់ចិត្ត វីរិយ្រិន្ទិយ សមាធ្រិន្ទិយ មនិន្ទ្រិយ សោមនស្សិន្ទ្រិយ ជីវិត្រិន្ទិយ មិច្ឆាទិដ្ឋិ មិច្ឆាសង្កប្បៈ មិច្ឆាវាយាមៈ មិច្ឆាសមាធិ វីរិយពលៈ សមាធិពលៈ បញ្ញាពលៈ អនោត្តប្បពលៈ លោភៈ មោហៈ អភិជ្ឈា មិច្ឆាទិដ្ឋិ អហិរិកៈ អនោត្តប្បៈ សមថៈ បគ្គាហៈ អវិក្ខេបៈក៏កើតមានក្នុងសម័យនោះ ឬក៏ពួកអរូបធម៌ដទៃណាដែល កើតឡើងដោយអាស្រ័យហេតុ ក៏កើតមានក្នុងសម័យនោះ នេះពួកធម៌ជា អកុសល ។ ផស្សៈ កើតមានក្នុងសម័យនោះ តើដូចម្តេច ។ សម្ផស្សក ារពាល់ត្រូវការ ប៉ះពាល់ ការទង្គុកទង្គិចណា ក្នុងសម័យនោះ នេះ ផស្សៈកើតមានក្នុងសម័យនោះ ។ វេទនា កើតមានក្នុងសម័យនោះ តើដូចម្តេច ។ សេចក្តី ឆ្ងាញ់ពិសាប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីស្រួលប្រព្រឹត្តទៅក្នុងចិត្តដែលកើតអំពី សម្ផស្សនៃមនោវិញ្ញាណធាតុដ៏សមគួរដល់ផស្សៈជាដើមនោះ ការទទួលអារម្មណ៍ដ៏ឆ្ងាញ់ពិសាជាសុខដែលកើតអំពីសម្ផស្សនៃចិត្ត វេទនាដ៏ឆ្ងាញ់ពិសា ជាសុខដែលកើតអំពីសម្ផស្សនៃចិត្តណា ក្នុងសម័យនោះ នេះវេទនាកើតមាន ក្នុងសម័យនោះ ។