អដ្ឋកថា អកុសលចិត្តដួងទី ១

ក្បាលទី 65 · ទំព័រ 4

អដ្ឋសាលិនី អដ្ឋកថា ធម្មសង្គណិ ចិត្តុប្បាទកណ្ឌ ៥ អកុសលបទ ធម្មុទ្ទេសវារ អកុសលចិត្តដួង ទី ១ [ ២៧៥-២៧៧ ] ឥឡូវនេះ ព្រះមានព្រះភាគ ដើម្បីចែកអកុសលបទ ទើបទ្រង់ផ្តើមព្រះតម្រាស់ថា កតមេ ធម្មា អកុសលា ដូច្នេះជាដើម ។ ក្នុងពាក្យថា អកុសលជាដើមទាំងនោះ គប្បីជ្រាបប្រភេទវារៈ មានការកំណត់ ធម៌ជាដើម និងការវិនិច្ឆ័យសេចក្តីនៃបទដែលមកហើយ ក្នុងខាងដើម ដោយន័យដែលពោលហើយនុ៎ះឯង ។ ខ្ញុំនឹងពណ៌នាត្រឹមតែបទដែលផ្សេងគ្នា ក្នុងទីនោះៗបុណ្ណោះ ។ ក្នុងអធិការនៃអកុសលនោះ ក្នុងការកំណត់សម័យ ទ្រង់មិនបានត្រាស់អកុសលនេះ ដែលជាកាមវចរៈពិតប្រាកដថាជាកាមាវចរៈ ព្រោះអកុសលមិនមានការផ្សេងគ្នានៃភូមិដូចកុសលមាន ។ ក្នុងបទនេះថា ទិដ្ឋិគតសម្បយុត្តំ ទិដ្ឋិគត គឺទិដ្ឋិ ដូចក្នុងប្រយោគជាដើម ថា គូថគតំ ដាក់លាមក មុត្តគតំ ដាក់មូត្រ ដូច្នេះ ។ ម្យ៉ាងទៀត ធម៌ដែលឈ្មោះថា ទិដ្ឋិគត ព្រោះអត្ថថា ទិដ្ឋិគតនេះត្រឹមតែជាការប្រព្រឹត្ត ទៅរបស់ទិដ្ឋិបុណ្ណោះ ព្រោះមិនមានវត្ថុដែលគួរដឹង ឬព្រោះមិនមានវត្ថុដែល គួរប្រព្រឹត្តទៅ ។ ដែលឈ្មោះថា ទិដ្ឋិគតសម្បយុត្ត ព្រោះអត្ថថា ប្រកបដោយ ទិដ្ឋិនោះ ។ ក្នុងទិដ្ឋិគតសម្បយុត្តចិត្តនោះ បណ្ឌិតគប្បីជ្រាបការកើតឡើងនៃសេចក្តី យល់ខុស ពោលគឺទិដ្ឋិគតនេះ ដោយហេតុទាំងឡាយជាដើមយ៉ាងនេះ គឺ អសទ្ធម្មសវនំ ការស្តាប់អសទ្ធម្ម អកល្យាណមិត្តតា ភាពជាអ្នកមានមិត្ត អាក្រក់ អរិយានំ អទស្សនកាមតាទីនិ ភាពជាអ្នកមិនប្រាថ្នាឃើញព្រះអរិយៈ ជាដើម អយោនិសោ មនសិការោ ការធ្វើទុកក្នុងចិត្តដោយឧបាយ មិនត្រូវទំនង ។