អភិធម្មបិដក និទ្ទេសវារ
និទ្ទេសវារ សញ្ញា កើតមានក្នុងសម័យនោះ តើដូចម្តេច ។ សញ្ញា សេចក្តីសម្គាល់ សេចក្តីចាំបាន ដែលកើតអំពីសម្ផស្សនៃមនោវិញ្ញាណធាតុ ដ៏សមគួរដល់ធម៌នោះ ណាក្នុងសម័យនោះ នេះសញ្ញាកើតមានក្នុងសម័យ នោះ ។ ចេតនា កើតមានក្នុងសម័យនោះ តើដូចម្តេច ។ ចេតនា សេចក្តីរិះគិត ការតាក់តែងដែលកើតអំពីសម្ផស្សនៃមនោវិញ្ញាណធាតុដ៏សម គួរដល់ធម៌នោះ ណាក្នុងសម័យនោះ នេះចេតនាកើតមានក្នុងសម័យនោះ ។ ចិត្តកើតមានក្នុងសម័យនោះ តើដូចម្តេច ។ ចិត្ត សេចក្តី ដឹងអារម្មណ៍ សេចក្តីប្រាថ្នា ហបឫទ័យ ធម្មជាតដ៏ផូរផង់ គឺភវង្គចិត្ត ហៅថា មនោ មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណធាតុដ៏ សមគួរដល់ធម៌នោះ ណាក្នុងសម័យនោះ នេះចិត្តកើតមានក្នុងសម័យនោះ ។ វិតក្កៈកើតមានក្នុងសម័យនោះ តើដូចម្តេច ។ សេចក្តីត្រិះរិះ ការរិះគិត តម្រិះ ការរំពឹង ការជញ្ជឹង ការលើកចិត្តឡើង គឺមិច្ឆាសង្កប្បៈ ណា ក្នុងសម័យនោះ នេះវិតក្កៈកើតមានក្នុងសម័យនោះ ។ វិចារៈកើតមានក្នុងសម័យនោះ តើដូចម្តេច ។ ការត្រួតត្រា ការពិចារណា ការពិនិត្យមើល ការសង្កេតមើល ការសម្រឹងនៃចិត្ត ការ សម្លឹងមើលណា ក្នុងសម័យនោះ នេះវិចារៈកើតមានក្នុងសម័យនោះ ។ បីតិកើតមានក្នុងសម័យនោះ តើដូចម្តេច ។ សេចក្តីឆ្អែតចិត្ត សេចក្តីរីករាយ សេចក្តីសប្បាយ សេចក្តីស្រួល សេចក្តីស្រស់ស្រាយ ការញញឹមញញែម ការបាននូវអំណរ ការអណ្តែតអណ្តូង សេចក្តីត្រេកអរ របស់ចិត្តណា ក្នុងសម័យនោះ នេះបីតិកើតមានក្នុងសម័យនោះ ។