អដ្ឋកថា និទ្ទេសវារ

ក្បាលទី 65 · ទំព័រ 24

និទ្ទេសវារៈ [ ២៧៨-៣១០ ] គប្បីជ្រាបវិនិច្ឆ័យនិទ្ទេសឯកគ្គតានៃចិត្តក្នុងនិទ្ទេសវារៈ មុន ពីរបទនេះ ដែលត្រាស់ថា សណ្ឋិតិ ( ការតម្កល់នៅនឹង ) អវដ្ឋិតិ ( ការតាំងមាំ ) ជាពាក្យវេវចនៈរបស់បទថា ឋិតិ ( ការឋិតនៅ ) នុ៎ះឯង ចំណែកពាក្យណាដែលពោលទុកក្នុងនិទ្ទេសនៃកុសលថា ឈ្មោះថា អវដ្ឋិតិ ព្រោះអត្ថថា ឈមចុះកាន់អារម្មណ៍ គឺចូលទៅហើយតាំងនៅ ពាក្យនោះមិន មានក្នុងនិទ្ទេសនៃអកុសលនេះ ព្រោះថា ក្នុងអកុសល ឯកគ្គតានៃចិត្តមាន កម្លាំងខ្សោយ ពាក្យនេះខ្ញុំសម្តែងទុកហើយខាងដើមនោះឯង ។ ពីរបទនេះ ដូច្នេះ ។ ធម៌ដែលឈ្មោះថា អវិសាហារោ ( ការមិនឃ្លេងឃ្លោង ) ព្រោះជា សភាពបដិបក្ខនឹងសេចក្តីរាយមាយ ដែលប្រព្រឹត្តទៅដោយអំណាចឧទ្ធច្ចៈនិង វិចិកិច្ឆា ព្រោះហេតុនោះ ក្នុងនិទ្ទេសនៃអកុសលនេះ ទើបមិនបានអត្ថ សូម្បី ដូច្នេះ តែក្នុងសហជាតធម៌ ចិត្តឈ្មោះថា អវិសាហារ ព្រោះអត្ថថា មិន រាយមាយ ។ ដែលឈ្មោះថា អវិក្ខេប ព្រោះអត្ថថា មិនរាយមាយ ។ សភាវៈនៃចិត្តដែលមិនឃ្លេងឃ្លោងដោយអំណាចឯកគ្គតានៃចិត្ត ដែលជាអកុសល់ ឈ្មោះថា អវិសាហដមានសតា ។ ដែលឈ្មោះថា សមាធិពល ព្រោះអត្ថថា មិនញាប់ញ័រ ក្នុងសហជាតធម៌ទាំងឡាយ ។ ដែលឈ្មោះថា មិច្ឆាសមាធិ ព្រោះតាំងមាំតាមសេចក្តីមិនពិត ព្រោះហេតុនោះ គប្បីជ្រាប សេចក្តីក្នុងអធិការឯកគ្គតានៃចិត្តនេះយ៉ាងនេះ ។ គប្បីជ្រាបវិនិច្ឆ័យក្នុងនិទ្ទេសនៃវីរិយ្រិន្ទិយ ដូចតទៅនេះថា ន័យជាដើមថា សភាវៈនោះ ឈ្មោះថា ការខ្នះខ្នែង ព្រោះបន្ទោបង់នូវ កាមទាំងឡាយឯណា ដែលខ្ញុំពោលហើយខាងដើម ន័យនោះ មិនមានក្នុង និទ្ទេសនៃអកុសលនេះ ។