អភិធម្មបិដក អកុសលចិត្តដួងទី ២ ជាដើម

ក្បាលទី 65 · ទំព័រ 31

អកុសលចិត្តដួង ទី ២ ពួកធម៌ជាអកុសល តើដូចម្តេច ។ ចិត្តជាអកុសល ច្រឡំ ដោយសោមនស្ស ប្រកបដោយទិដ្ឋិ ប្រកបដោយសង្ខារ មានរូបជាអារម្មណ៍ ក្តី ។ បេ ។ មានធម៌ជាអារម្មណ៍ក្តី ឬក៏ប្រារព្ធអារម្មណ៍ណាៗកើតឡើងហើយ ក្នុងសម័យណា ផស្សៈក៏កើតមានក្នុងសម័យនោះ ។ បេ ។ សេចក្តីមិនរាយ មាយក៏កើតមានក្នុងសម័យនោះ ។ បេ ។ នេះពួកធម៌ជាអកុសល ។ បេ ។ អកុសលចិត្តដួង ទី ៣ ពួកធម៌ជាអកុសល តើដូចម្តេច ។ ចិត្តជាអកុសល ច្រឡំ ដោយសោមនស្ស ប្រាសចាកទិដ្ឋិ មានរូបជាអារម្មណ៍ក្តី មានសំឡេងជា អារម្មណ៍ក្តី មានក្លិនជាអារម្មណ៍ក្តី មានរសជាអារម្មណ៍ក្តី មានផោដ្ឋព្វៈជា អារម្មណ៍ក្តី មានធម៌ជាអារម្មណ៍ក្តី ឬក៏ប្រារព្ធអារម្មណ៍ណាៗ កើតឡើងហើយ ក្នុងសម័យណា ផស្សៈក៏កើតមានក្នុងសម័យនោះ វេទនា សញ្ញា ចេតនា ចិត្ត វិតក្កៈ វិចារៈ បីតិ សុខ ឯកគ្គតារបស់ចិត្ត វីរិយ្រិន្ទិយ សមាធ្រិន្ទិយ មនិន្ទ្រិយ សោមនស្សិន្ទ្រិយ ជីវិត្រិន្ទិយ មិច្ឆាសង្កប្បៈ មិច្ឆាវាយាមៈ មិច្ឆាសមាធិ វីរិយពលៈ សមាធិពលៈ បញ្ញាពលៈ អនោត្តប្បពលៈ លោភៈ មោហៈ អភិជ្ឈា អហិរិកៈ អនោត្តប្បៈ សមថៈ បគ្គាហៈ អវិក្ខេបៈ ក៏កើតមាន ក្នុងសម័យនោះ ឬក៏ពួកអរូបធម៌ដទៃណាដែលកើតឡើងព្រោះអាស្រ័យ ហេតុក៏កើតមានក្នុងសម័យនោះ នេះពួកធម៌ជាអកុសល ។ បេ ។ ខន្ធ ៤ អាយតនៈ ២ ធាតុ ២ អាហារ ៣ ឥន្ទ្រិយ ៥ ឈានប្រកបដោយអង្គ ៥ មគ្គប្រកបដោយអង្គ ៣ ពលៈ ៤ ហេតុ ២ ផស្សៈ ១ កើតមានក្នុងសម័យនោះ ។ បេ ។ ធម្មាយតនៈ ១ ធម្មធាតុ ១ កើតមាន ក្នុងសម័យនោះ ឬក៏ពួកអរូបធម៌ដទៃណាដែលកើតឡើងព្រោះអាស្រ័យ ហេតុ កើតមានក្នុងសម័យនោះ នេះពួកធម៌ជាអកុសល បេ ។