អដ្ឋកថា អកុសលចិត្តដួងទី ២ ជាដើម

ក្បាលទី 65 · ទំព័រ 45

អកុសលចិត្តដួងទី ២ ជាដើម [ ៣១១-៣៣៧ ] គប្បីជ្រាបវិនិច្ឆ័យក្នុងអកុសលចិត្តដួងទី ២ ( ជាដើម ) ដូចតទៅនេះថា បទថា សសង្ខារេន ជាពាក្យបន្ថែមមក ពាក្យនោះខ្ញុំពោលទុកក្នុងខាង ដើមនោះឯង ។ អកុសលចិត្តនេះ រមែងកើតឡើងដល់បុគ្គលដែលមានចិត្តត្រ េកអរក្នុងអារម្មណ៍ទាំង ៦ ដែលញ៉ាំងលោភៈឲ្យកើតឡើងហើយកាន់យក ខុសដោយន័យជាដើមថា សត្វ សត្វ ដូច្នេះក៏ពិត តែក្នុងកាលណាកុលបុត្ត ប្រាថ្នាកុមារិការបស់ត្រកូលមិច្ឆាទិដ្ឋិ តែពួកមិច្ឆាទិដ្ឋិទាំងនោះ មិនឲ្យកុមារិកា ដោយអាងថា ពួកអ្នកកាន់ទិដ្ឋិដទៃ តែខាងក្រោយមក ពួកញាតិមួយពួក ទៀត ប្រាប់ឲ្យលើកឲ្យដោយពោលថា កុលបុត្តនេះនឹងធ្វើតាមពួកអ្នកធ្វើនោះ ឯង ។ កុលបុត្តនោះ ចូលទៅរកពួកតិរ្ថិយមួយអន្លើដោយពួកញាតិនោះឯង ដំបូងនៅជាអ្នកស្ទាក់ស្ទើរ តែពេលវេលាកន្លងទៅក៏គិតថា កិរិយារបស់ពួកតិ រ្ថិយទាំងនេះគួរពេញចិត្ត ដូច្នេះហើយក៏គាប់ចិត្តក្នុងលទ្ធិ ព្រមទទួលទិដ្ឋិ ។ ក្នុងកាលបែបនេះ គប្បីជ្រាបថា អកុសលចិត្តនេះរមែងបាន ( កើតឡើង ) ព្រោះការកើតឡើងដោយសម្បយោគ ( ការប្រកបព្រមគ្នា ) ព្រមដោយ ឧបាយ ព្រោះអកុសលចិត្តនោះ ជាសសង្ខារិក ( មានការបបួលដឹកនាំ ) ។ ចំណែកក្នុងយេវាបនកធម៌ទាំងឡាយ ថីនៈនិងមិទ្ធៈ ជាធម៌បន្ថែមចូលមក ក្នុងអកុសលចិត្តដួងទី ២ នេះ ។ ក្នុងថីនៈនិងមិទ្ធៈនោះ ការរួញរាឈ្មោះ ថា ថីនៈ ការងងុយងោកងក់ ឈ្មោះថា មិទ្ធៈ អធិប្បាយថា ការមិនឧស្សាហៈ ការមិនអង់អាច ព្រោះសម្លាប់នូវការអាច ។ រួញរាផង ងោកងុយផង ឈ្មោះថា ថីនមិទ្ធ ក្នុងអកុសលទាំងពីរនោះ ថីនៈ អនុស្សាហលក្ខណំ មានការមិនឧស្សាហ៍ ជាលក្ខណៈ វីរិយវិនោទនរសំ មានការកម្ចាត់វីរិយៈ ជាកិច្ច សំសីទនបច្ចុបដ្ឋានំ មានការរាថយ