អភិធម្មបិដក អហេតុកកុសលវិបាកជាដើម
អព្យាគតបទ កាមាវចរកុសលវិបក អហេតុកកុសលវិបក វិញ្ញាណ ៥ ដែលជាកុសលវិបក ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច ។ ចក្ខុវិញ្ញាណ ជាវិបាក ច្រឡំដោយឧបេក្ខា មានរូបជាអារម្មណ៍ កើតឡើងហើយព្រោះហេតុបានធ្វើ បានសន្សំនូវកម្មជាកាមាវចរកុសល ក្នុងសម័យណា ផស្សៈក៏កើតមានក្នុង សម័យនោះ វេទនា សញ្ញា ចេតនា ចិត្ត ឧបេក្ខា ឯកគ្គតារបស់ចិត្ត មនិន្ទ្រិយ ឧបេក្ខិន្ទ្រិយ ជីវិត្រិន្ទិយ កើតមានក្នុងសម័យនោះ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ ក៏កើតមានក្នុងសម័យនោះ នេះពួកធម៌ ជាអព្យាក្រឹត ។ ផស្សៈ កើតមានក្នុងសម័យនោះ តើដូចម្តេច ។ ផស្សៈ ការពាល់ ត្រូវ ការប៉ះពាល់ ការទង្គុកទង្គិចណា ក្នុងសម័យនោះ នេះផស្សៈកើតមាន ក្នុងសម័យនោះ ។ វេទនា កើតមានក្នុងសម័យនោះ តើដូចម្តេច ។ សេចក្តីមិន ឆ្ងាញ់ពិសា មិនមែនជាមិនឆ្ងាញ់ពិសា ដែលប្រព្រឹត្តទៅក្នុងចិត្តដែលកើតអំពី សម្ផស្សនៃចក្ខុវិញ្ញាណធាតុដ៏សមគួរដល់ធម៌នោះ ការទទួលអារម្មណ៍មិនទុក្ខ មិនសុខដែលកើតអំពីសម្ផស្សនៃចិត្ត វេទនាមិនទុក្ខមិនសុខ ដែលកើតអំពី សម្ផស្សនៃចិត្តណា ក្នុងសម័យនោះ នេះវេទនាកើតមានក្នុងសម័យនោះ ។ សញ្ញា កើតមានក្នុងសម័យនោះ តើដូចម្តេច ។ សញ្ញា ការចង ចាំ ភាពចំណាំដែលកើតអំពីសម្ផស្សនៃចក្ខុវិញ្ញាណធាតុដ៏សមគួរដល់ធម៌ នោះ ណាក្នុងសម័យនោះ នេះសញ្ញាកើតមានក្នុងសម័យនោះ ។ ចេតនា កើតមានក្នុងសម័យនោះ តើដូចម្តេច ។ ចេតនា ការគិត ភាពគិតដែលកើតអំពីសម្ផស្សនៃចក្ខុវិញ្ញាណធាតុដ៏សមគួរ ដល់ធម៌ នោះ ណាក្នុងសម័យនោះ នេះចេតនាកើតមានក្នុងសម័យនោះ ។