អដ្ឋកថា អហេតុកកុសលវិបាកជាដើម

ក្បាលទី 65 · ទំព័រ 81

អព្យាកតបទ អដ្ឋកថា អហេតុកកុសលវិបក វិញ្ញាណ ៥ ដែលជាកុសលវិបក [ ៣៣៨-៣៦៥ ] ឥឡូវនេះព្រះអង្គទ្រង់បំណងនឹងសម្តែងចែកបទអព្យាកតធម៌ ទើបផ្តើមពាក្យថា កតមេ ធម្មា អព្យាកតា ជាដើម ។ ក្នុងព្រះបាលីនោះ អព្យាកតមាន ៤ យ៉ាង គឺវិបាក កិរិយា រូប ព្រះ និព្វាន បណ្តាអព្យាកតៈទាំងនោះ ព្រះអង្គត្រាស់បំណងយកអព្យាកតវិបាក សូម្បីក្នុងអព្យាកតវិបាក ក៏ទ្រង់បំណងយកកុសលវិបាក សូម្បីក្នុងកុសលវិបាកក៏ទ្រង់បំណងយកកាមាវចរវិបាក សូម្បីក្នុងកាមាវចរវិបាកក៏ទ្រង់បំណង យកអហេតុក សូម្បីក្នុងអហេតុកក៏ទ្រង់បំណងយកបញ្ចវិញ្ញាណ ( វិញ្ញាណ ៥ ) សូម្បីក្នុងបញ្ចវិញ្ញាណ ក៏ទ្រង់បំណងយកចក្ខុវិញ្ញាណតាមលំដាប់ទ្វារ ដើម្បីទ្រង់សម្តែងការកើតឡើងនៃចក្ខុវិញ្ញាណនោះ ដោយអំណាចកម្មប្បច្ច័យ ដែលមិនទួទៅបុណ្ណោះ វៀរសាធារណប្បច្ច័យតាមទ្វារ និងអារម្មណ៍ជាដើម ទើបត្រាស់ព្រះតម្រាស់ថា កាមាវចរស្ស កុសលស្ស កម្មស្ស កតត្តា ជាដើម ។ បណ្តាបទទាំងនោះ បទថា កតត្តា បានដល់ ព្រោះហេតុដែលធ្វើទុក ហើយ ។ បទថា ឧប្បចិតត្តា បានដល់ សន្សំទួទៅហើយ គឺធ្វើឲ្យចម្រើន ឡើងហើយ ។ បទថា ចក្ខុវិញ្ញាណំ សេចក្តីថា ដែលឈ្មោះថា ចក្ខុវិញ្ញាណ ព្រោះអត្ថថា ជាវិញ្ញាណនៃចក្ខុដែលមានហេតុសម្រេចហើយឬវិញ្ញាណដែល ប្រព្រឹត្តទៅតាមផ្លូវភ្នែក ឬវិញ្ញាណដែលអាស្រ័យភ្នែក សូម្បីក្នុងសោតវិញ្ញាណ ជាដើមខាងមុខក៏ន័យនេះឯង ។ ក្នុងវិញ្ញាណទាំង ៥ នោះ ចក្ខុវិញ្ញាណ ចក្ខុសន្និស្សិតរូបវិជាននលក្ខណំ មានការដឹងច្បាស់រូបារម្មណ៍ដែលអាស្រ័យចក្ខុបសាទ ជាលក្ខណៈ រូបមត្តារម្មណរសំ មានការទទួលអារម្មណ៍ត្រឹមតែរូប ជាកិច្ច រូបភិមុខភាវបច្ចុបដ្ឋានំ មានមុខឆ្ពោះទៅកាន់រូប ជាអាការប្រាដក រូបរម្