អភិធម្មបិដក មហាវិបាក ៨ ដួង

ក្បាលទី 65 · ទំព័រ 90

មហាវិបក ៨ ដួង ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច ។ មនោវិញ្ញាណធាតុ ជាវិបាក ច្រឡំដោយសោមនស្ស ប្រកបដោយញាណ កើតឡើងហើយ ព្រោះ ហេតុបានធ្វើ បានសន្សំនូវកម្មជាកាមាវចរកុសល ។ បេ ។ ច្រឡំដោយសោមនស្ស ប្រកបដោយញាណ ប្រកបដោយសង្ខារ ។ បេ ។ ច្រឡំដោយសោមនស្ស ប្រាសចាកញាណ ។ បេ ។ ច្រឡំដោយសោមនស្ស ប្រាសចាកញាណ ប្រកបដោយសង្ខារ ។ បេ ។ ច្រឡំដោយឧបេក្ខា ប្រកបដោយញាណ ។ បេ ។ ច្រឡំដោយឧបេក្ខា ប្រកបដោយញាណ ប្រកបដោយសង្ខារ ។ បេ ។ ច្រឡំ ដោយឧបេក្ខា ប្រាសចាកញាណ ។ បេ ។ ច្រឡំដោយឧបេក្ខា ប្រាសចាក ញាណ ប្រកបដោយសង្ខារ មានរូបជាអារម្មណ៍ក្តី ។ បេ ។ មានធម៌ជាអារម្មណ៍ក្តី ឬក៏ប្រារព្ធនូវអារម្មណ៍ណាៗកើតឡើងហើយក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ ។ បេ ។ អវិក្ខេបៈក៏កើតមានក្នុងសម័យនោះ ។ បេ ។ នេះពួកធម៌ជាអព្យាក្រឹត ។ បេ ។ អលោភៈ មានអព្យាក្រឹតជាមូល ។ បេ ។ អទោសៈ មាន អព្យាក្រឹតជាមូល ។ បេ ។ អមោហៈ មានអព្យាក្រឹតជាមូល ។ បេ ។ នេះពួកធម៌ ជាអព្យាក្រឹត ។ ចប់ មហាវិបាក ៨ ។