អដ្ឋកថា មហាវិបាក ៨ ដួង
មហាវិបក ៨ ដួង [ ៤១៥-៤១៦ ] ឥឡូវនេះទ្រង់បំណងនឹងសម្តែងមហាវិបាកចិត្ត ៨ ដួង ទើបទ្រង់ផ្តើមព្រះតម្រាស់ជាដើមថា កតមេ ធម្មា អព្យាកតា ទៀត ។ ក្នុងមហាវិបាកចិត្តទាំង ៨ នោះទ្រង់សម្តែងត្រឹមតែន័យទុកក្នុងព្រះបាលី ហើយទ្រង់សង្ខេបវារៈទុកទាំងអស់ ។ បណ្ឌិតគប្បីជ្រាបសេចក្តីនៃវារៈទាំងនោះ ដោយន័យដែលពោលហើយខាងដើមនុ៎ះឯង ។ ព្រះមានព្រះភាគ ទ្រង់ បំណងនឹងសម្តែងសេចក្តីប្លែកគ្នាក្នុងមហាវិបាកចិត្តទាំងនោះ ទើបត្រាស់ព្រះពុទ្ធ វចនៈថា អលោភោ អព្យាកតមូលំ ដូច្នេះជាដើម ។ ព្រះតម្រាស់ណា សូម្បីមិនបានត្រាស់ទុក ព្រះតម្រាស់នោះ បណ្ឌិតគប្បីជ្រាបយ៉ាងនេះថា ការផ្សេងគ្នានៃកម្ម ទ្វារ កម្មបថ បុញ្ញកិរិយាវត្ថុឯណា ដែលត្រាស់ទុក ក្នុងកាមាវចរកុសលចិត្តទាំងឡាយ ការផ្សេងគ្នានោះមិនមានក្នុងមហាវិបាកចិត្តទាំង ៨ នេះ សេចក្តីនោះព្រោះហេតុអ្វី ព្រោះមហាវិបាកចិត្ត ឲ្យវិញ្ញត្តិក ើតមិនបាន ព្រោះមហាវិបាកចិត្តជាធម៌មិនឲ្យវិបាក និងព្រោះមហាវិបាកចិត្ត មិនប្រព្រឹត្តទៅយ៉ាងនោះ ។ ករុណានិងមុទិតាពួកណា ដែលត្រាស់ទុកក្នុង យេវាបនកធម៌ទាំងឡាយ ករុណានិងមុទិតានោះក៏មិនមាននៅក្នុងមហាវិបាកចិត្តទាំងឡាយ ព្រោះករុណានិងមុទិតាមានសត្វជាអារម្មណ៍ ដ្បិតថា កាមាវចរវិបាកចិត្តទាំងឡាយជាបរិត្តារម្មណ៍តែម្យ៉ាង ។ មិនមែនករុណានិងមុទិតា បុណ្ណោះទេ ដែលមិនមាន សូម្បីវិរតិទាំងឡាយ ក៏មិនមានក្នុងវិបាកចិត្តទាំង នេះ ។ សេចក្តីនេះសមដូចព្រះតម្រាស់ថា សិក្ខាបទ ៥ ជាកុសលតែម្យ៉ាង ដូច្នេះ ។ ក្នុងមហាវិបាកចិត្តនេះ គប្បីជ្រាបការចែកជាអសង្ខារនិងសសង្ខារដោយ កុសល និងដោយការផ្សេងគ្នានៃបច្ច័យ ។ ពិតណាស់ កុសលចិត្តជា អសង្ខារិក វិបាកចិត្តក៏ជាអ