អភិធម្មបិដក រូបាវចរវិបាក
រូបវចរវិបក ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច ។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បានស្ងាត់ចាកកាមទាំងឡាយ ។ បេ ។ បានដល់បឋមជ្ឈាន មានដីជាកសិណ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យ នោះ ។ បេ ។ អវិក្ខេបៈក៏កើតមានក្នុងសម័យនោះ ។ បេ ។ ពួកធម៌ជាកុសល ទាំងនេះជាវិបាក ព្រោះហេតុបានធ្វើ បានសន្សំនូវកម្មជារូបាវចរកុសលនោះ ឯង បានស្ងាត់ចាកកាមទាំងឡាយ ។ បេ ។ បានដល់បឋមជ្ឈាន មានដីជា កសិណក្នុងសម័យណា ផស្សៈក៏កើតមានក្នុងសម័យនោះ ។ បេ ។ អវិក្ខេបៈ ក៏កើតមាន ក្នុងសម័យនោះ ។ បេ ។ នេះពួកធម៌ជាអព្យាក្រឹត ។ ពួកធម៌ជា អព្យាក្រឹត តើដូចម្តេច ។ បុគ្គលចម្រើននូវមគ្គដើម្បីទៅកើតក្នុងរូបភព បាន រម្ងាប់វិតក្កៈនិងវិចារៈ ។ បេ ។ បានដល់ទុតិយជ្ឈាន ។ បេ ។ តតិយជ្ឈាន ។ បេ ។ ចតុត្ថជ្ឈាន ។ បេ ។ បឋមជ្ឈាន ។ បេ ។ បានដល់បញ្ចមជ្ឈានមានដីជាកសិណ ក្នុងសម័យណា ផស្សៈក៏កើតមានក្នុងសម័យនោះ ។ បេ ។ អវិក្ខេបៈក៏កើតមាន ក្នុងសម័យនោះ ។ បេ ។ ពួកធម៌ជាកុសលទាំងនេះជាវិបាក ព្រោះហេតុ បានធ្វើ បានសន្សំនូវកម្មជារូបាវចរកុសលនោះឯង បានលះបង់សុខផង ។ បេ ។ បានដល់បញ្ចមជ្ឈាន មានដីជាកសិណ ក្នុងសម័យណា ផស្សៈក៏កើតមាន ក្នុងសម័យនោះ ។ បេ ។ អវិក្ខេបៈក៏កើតមានក្នុងសម័យនោះ ។ បេ ។ នេះពួកធម៌ ជាអព្យាក្រឹត ។ បេ ។ ចប់ រូបាវចរវិបាក ។