អភិធម្មបិដក អរូបាវចរវិបាក

ក្បាលទី 65 · ទំព័រ 137

អរូបវចរវិបក ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច ។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងអរូបភព ព្រោះកន្លងនូវពួករូបសញ្ញា ដោយប្រការទាំងពួង កម្ចាត់បង់នូវពួកបដិឃសញ្ញា មិនធ្វើទុកក្នុងចិត្តនូវពួកនានត្តសញ្ញា លះបង់ នូវសុខផង ។ បេ ។ បានដល់ចតុត្ថជ្ឈាន ប្រកបដោយអាកាសានញ្ចាយតនសញ្ញាក្នុងសម័យណា ផស្សៈក៏កើតមានក្នុងសម័យនោះ ។ បេ ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ ។ បេ ។ ពួកធម៌ជាកុសលទាំងនេះជាវិបាក ព្រោះ ហេតុបានធ្វើ បានសន្សំ នូវកម្មជាអរូបាវចរកុសលនោះឯង ព្រោះកន្លងនូវ ពួករូបសញ្ញាដោយប្រការទាំងពួង កម្ចាត់បង់នូវពួកបដិឃសញ្ញា មិនធ្វើទុក ក្នុងចិត្តនូវនានត្តសញ្ញា បានលះបង់នូវសុខផង ។ បេ ។ បានដល់ចតុត្ថជ្ឈាន ប្រកបដោយអាកាសានញ្ចាយតនសញ្ញា ក្នុងសម័យណា ផស្សៈក៏កើតមាន ក្នុងសម័យនោះ ។ បេ ។ អវិក្ខេបៈក៏កើតមានក្នុងសម័យនោះ ។ បេ ។ នេះពួកធម៌ ជាអព្យាក្រឹត ។ ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច ។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងអរូបភព ព្រោះកន្លងនូវអាកាសានញ្ចាយតនៈ ដោយប្រការ ទាំងពួង លះបង់នូវសុខផង ។ បេ ។ បានដល់ចតុត្ថជ្ឈាន ប្រកបដោយវិញ្ញាណញ្ចាយតនសញ្ញាក្នុងសម័យណា ផស្សៈក៏កើតមានក្នុងសម័យនោះ ។ បេ ។ អវិក្ខេបៈក៏កើតមានក្នុងសម័យនោះ ។ បេ ។ ពួកធម៌ជាកុសលទាំងនេះជាវិបាក ព្រោះហេតុបានធ្វើ បានសន្សំនូវកម្មជាអរូបាវចរកុសលនោះឯង ព្រោះកន្លង នូវអាកាសានញ្ចាយតនៈដោយប្រការទាំងពួង លះបង់នូវសុខផង ។ បេ ។