អធិប្បាយ រូបាវចរវិបាកនិងអរូបាវចរវិបាក

ក្បាលទី 65 · ទំព័រ 140

[ ៤១៨-៤២១ ] ឥឡូវនេះ ព្រះមានព្រះភាគ ទ្រង់បំណងនឹងសម្តែង វិបាកចិត្តដែលជារូបាវចរជាដើម ទើបទ្រង់ផ្តើមព្រះតម្រាស់ថា កតមេ ធម្មា អព្យាកតា ជាដើមទៀត ។ គប្បីជ្រាបវិនិច្ឆ័យក្នុងធម៌ជាអព្យាក្រឹតនោះ ដូចតទៅនេះថា កាមាវចរវិបាករមែងឲ្យផលដូចគ្នាខ្លះ មិនដូចគ្នាខ្លះ នឹងកុសលចិត្តរបស់ ខ្លួន ព្រោះហេតុនោះទើបកាមាវចរវិបាកនោះទ្រង់មិនចែកឲ្យជាវិបាកអនុលោម តាមកុសល ។ ចំណែករូបាវចរវិបាកនិងអរូបាវចរវិបាក រមែងដូចគ្នានឹង កុសលរបស់ខ្លួននោះឯង ដូចស្រមោលដំរី សេះនិងដើមឈើជាដើម រមែង ដូចគ្នានឹងដំរី សេះ និងដើមឈើជាដើម យ៉ាងនោះ ទើបទ្រង់ចែកឲ្យជាវិបាក អនុលោមតាមកុសល ។ មួយទៀត កាមាវចរកម្ម រមែងឲ្យវិបាកក្នុងកាលខ្លះ ក្នុងគ្រាខ្លះក៏បាន ចំណែករូបាវចរកម្មនិងអរូបាវចរកម្ម រមែងឲ្យវិបាកចំពោះក្នុងអត្តភាពក្នុងភព ទីពីរនោះឯងដោយមិនមានអន្តរាយ ព្រោះហេតុនេះទើបទ្រង់ចែកឲ្យជាវិបាក អនុលោមតាមកុសលនោះឯង ។ ពាក្យដ៏សេសគប្បីជ្រាបដោយន័យដែល ពោលហើយក្នុងកុសលនុ៎ះឯង ។ ចំណែកសេចក្តីផ្សេងគ្នាមានដូច្នេះថា គប្បីជ្រាបប្រភេទមានបដិបទាជាដើម និងភាពជាហីនចិត្ត បណីតចិត្តនិង មជ្ឈិមចិត្ត ដោយការមកដល់នៃឈាន ក្នុងរូបាវចរវិបាកនិងអរូបាវចរវិបាក ទាំងនេះ ។ តែវិបាកទាំងនេះ មិនមានអធិបតីឡើយ ព្រោះមិនធ្វើធម៌ មាន ឆន្ទៈជាដើម ដួងណាមួយឲ្យជាធុរៈកើតឡើងនោះឯង ។ អធិប្បាយរូបាវចរវិបាកនិងអរូបាវចរវិបាក ចប់