អដ្ឋកថា អធិប្បាយលោកុត្តរវិបាក

ក្បាលទី 65 · ទំព័រ 176

អធិប្បាយ លោកុត្តរវិបក [ ៤២២-៤៧១ ] សូម្បីលោកុត្តរវិបាក ព្រះអង្គក៏ទ្រង់ចែកធ្វើឲ្យស្របតាម កុសលនុ៎ះឯង ព្រោះដូចគ្នានឹងលោកុត្តរកុសល ។ តែព្រោះតេភូមិកកុសល រមែងសន្សំ រមែងញ៉ាំងវដ្តៈឲ្យចម្រើនដោយអំណាចនៃចុតិនិងបដិសន្ធិ ហេតុ នោះ ក្នុងវិបាកនៃកុសលដែលប្រព្រឹត្តទៅក្នុងភូមិ ៣ នោះ ទើបត្រាស់ទុកថា ព្រោះកាមាវចរកុសលកម្មដែលបានធ្វើទុកហើយ បានសន្សំទុកហើយ ដូច្នេះ ។ ចំណែកលោកុត្តរៈ សូម្បីត្រូវកម្មដែលប្រព្រឹត្តទៅក្នុងភូមិ ៣ នោះសន្សំទុក ក៏រមែងក្លាយការសន្សំ សូម្បីខ្លួនឯងក៏មិនសន្សំទុកដោយអំណាចចុតិនិងបដិសន្ធិ ព្រោះហេតុនោះ ក្នុងលោកុត្តរវិបាកនេះទើបមិនត្រាស់ថា ព្រោះហេតុ បានធ្វើ បានសន្សំ ដូច្នេះ តែត្រាស់ថា ព្រោះហេតុបានធ្វើ បានចម្រើន ដូច្នេះ ។ គប្បីជ្រាបវិនិច្ឆ័យ ក្នុងព្រះបាលី មានបទថា សុញ្ញតំ ជាដើមថា មគ្គ រមែងបានឈ្មោះព្រោះហេតុ ៣ គឺព្រោះការមកដល់ ១ ព្រោះគុណរបស់ ខ្លួន ១ ព្រោះអារម្មណ៍ ១ ។ សុញ្ញតៈនេះ ខ្ញុំឲ្យពិស្តារទុកក្នុងអធិការនៃ កុសលក្នុងខាងដើមហើយ ។ ក្នុងអធិការនោះ ដោយបរិយាយនៃព្រះសូត្រ មគ្គរមែងបានឈ្មោះដោយគុណរបស់ខ្លួនខ្លះ ដោយអារម្មណ៍ខ្លះ ។ បរិយាយ នេះជាបរិយាយទេសនា ។ ចំណែកអភិធម្មកថា ជានិប្បរិយាយទេសនា ។ ព្រោះហេតុនោះ ក្នុងនិប្បរិយាយទេសនានេះ ទើបមគ្គមិនបានឈ្មោះដោយ គុណរបស់ខ្លួន ឬដោយអារម្មណ៍ តែរមែងបានឈ្មោះដោយការមកដល់តែ ម្យ៉ាង ។ ព្រោះការមកដល់បុណ្ណោះជាធុរៈ ការមកដល់នោះមាន ២ យ៉ាង គឺ មកដល់ដោយវិបស្សនានិងមកដល់ដោយមគ្គ ។ ក្នុងការមកដល់ដោយពីរយ៉ាងនោះ ការមកដល់ដោយវិបស្សនាជាធុរៈ ក្នុងឋានៈដែលមគ្គមកដល់ហើយ ការមកដល់ដោយមគ្គជាធុរៈក្នុងឋានៈដែល ផលមកដល់ហើយ